ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយលោក ស សុខា និងលោកស្រី ចែកជូនកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម នៅស្រុកមង្គលបុរី

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរង និងក្រុមការងារ អភិវឌ្ឍយុជន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកស្រី កែ សួនសុភី មានដូចជា គ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិប្ញស្សីក្រោក ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបុរី  ។

អំណោយដែលត្រូវចែកជូន កុមារកំព្រារួមមាន : ១- អង្ករ ចំនួន ២០ការ៉ុង ស្មើនិង ១,០០០គីឡូ
២-មី ចំនួន ១៥០ កេស ៣-ទឹកសុទ្ឋ ចំនួន ៦០ យួរ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ លោកស សុខា និងលោកស្រី ចំពោះក្មួយៗ កុមារកំព្រាទាំងអស់ ។

លោកក៏បានអំពាវនាវ ដល់ក្មួយៗ ហាមចុះទៅលេងទឹកត្រូវស្តាប់បង្គាប់ គណៈគ្រប់គ្រង ម៉ែដោះ ត្រូវញាំស្អាត រស់នៅស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អ សម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗ ត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩ ៕

To Top