ព័ត៌មានជាតិ

១០ខែ អាជ្ញាធរ ផាកពិន័យជនបរទេស​ គ្មានបណ្ណការងារជាង ២ពាន់នាក់ គិតជាទឹកប្រាក់ជាង ១ពាន់លានវៀល (Video)

ភ្នំពេញ ៖ រយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរត្រួតពិនិត្យគោលដៅចំនួន ៣​ ០៨០គោលដៅ ក្នុងនោះ ត្រួតពិនិត្យពលករបរទេសចំនួន៣០​ ៨៣៤នាក់ ហើយផាកពិន័យជនបរទេស គ្មានបណ្ណការងារចំនួន ២​ ៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ ១​ ២០៨លានរៀល។

ក្នុងកិច្ចប្រជុំស្ដីពីការ ត្រួតពិនិត្យហត្ថពលកម្មបរទេស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃ២១ ខែតុលា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថា «ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យគោលដៅ ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេស គ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ ប្រមាណ១.២០៨លានរៀល»៕

To Top