ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់កសិករចំនួន ៣៤៦០ គ្រួសារក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង។

សូមរំលឹកថា ក្នុងរយៈពេល ៤ថ្ងៃហើយ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង សរុបជាង២ម៉ឺនគ្រួសារ ចែកស្រូវពូជជាង ២ពាន់តោន។

លើសពីនេះ បេសកកម្មចែកពូជស្រូវជូនកសិករមិនបញ្ចប់នោះឡើយ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចែកស្រូវពូជជូនកសិករនៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ហើយនៅខេត្តព្រៃវែង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ខាងមុននេះ៕

To Top