ព័ត៌មានជាតិ

គ្រួសាកំសត់មួយ មានរឿងអភ័ព្វ ជាន់លើអភ័ព្វ!

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទៅប្រគល់ជូនដល់គ្រួសារកំសត់មួយ ដែលមានកូនស្រីអភ័ព្ទជាន់លើ អភ័ព្វ គួរឲ្យអណោចអធមបំផុត។

លោកយាយ ចន្ទ សុភាព អាយុ៦៨ឆ្នាំ ជាស្រ្តីមេម៉ាយ មានជីវភាពខ្វះខាត រស់នៅ ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកូនស្រីម្នាក់កើតមកអភ័ព្ទ ព្រោះតែវិបល្លាសស្មារតី ហើយថែមទាំងពិកា លើសពីនេះទៅទៀត នារីអភ័ព្ទរូបនេះ ត្រូវបានជនអគតិមិនស្គាល់អត្តសញ្ញាណ រំលោភបំពាន រហូតមានកូន ដល់ទៅ២នាក់។

ដោយព័ត៌មានដ៏សែនកំសត់ នៃគ្រួសារមួយនេះ បានលឺដល់លោកវរសេនីយ៍ឯក សៀ ទីន លោកក៏បានរាយការណ៍ ជូនឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដើម្បីសុំគោលការណ៍ នាំយកអំណោយទៅប្រគល់ជូនពួកគាត់ ដែលរួមមាន រទេះរុញចំនួន០១គ្រឿង, ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស,ទឹកដោះគោ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះ គីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១, ឧបករណ៍ក្មេងលេង ចំនួន០៤មុខ និងសម្ភារមួយចំនួនទៀត ៕

To Top