ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៨ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ សូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រ និង វត្ថុស័ក្តិសិទ្ធក្នុងលោក ព្រមទាំងព្រះបារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាលជយាភិរម្យ នៃព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បតិ្ត (២៩​ តុលា ២០០៤ – ២៩ តុលា ២០២២) ។

សូម ព្រះអង្គ ព្រះករុណា ទ្រង់ប្រកបដោយ ព្រះបរមសុខ គ្រប់ប្រការ និងប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top