ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទិដ្ឋភាពនៃទំនាក់ទំនង និងបញ្ហាវិនិយោគ ត្រូវមានទិដ្ឋភាពស្មើគ្នា ដោយមិនត្រូវលើកទឹកចិត្តប្រទេសមួយ និងទម្លាក់ទឹកចិត្ត លើប្រទេសណាមួយផ្សេងទៀតនោះទេ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតភាព ក្នុងវេទិការជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ក្នុងករណីនេះ សម្ដេចតេជោ បានជំរុញ ឱ្យក្រសួងដែលមានការពាក់ព័ន្ធ ពិនិត្យវិនិច្ឆ័យក្នុងនោះលើបញ្ហាពន្ធដារជាដើម។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទិដ្ឋភាពនៃទំនាក់ទំនង បញ្ហាវិនិយោគ វាត្រូវមានទិដ្ឋភាពស្មើគ្នា មិនអាចលើកទឹកចិត្តវៀតណាម មិនលើកទឹកចិត្តជប៉ុន លើកទឹកចិត្តចិន មិនលើកទឹកចិត្តកូរ៉េ នោះទេ»។
សម្ដេចបញ្ជាក់ថា ត្រូវធ្វើឱ្យច្បាស់ អំពីបញ្ហារឿងនេះ ព្រោះច្បាប់ដែលកម្ពុជា បានដាក់ចេញ គឺត្រូវឱ្យភាគីទាំងសង្ខាង ទទួលបានផលដូចគ្នា និងធ្វើយ៉ាងណាឱ្យមានការទាក់ទាញ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
