ព័ត៌មានជាតិ

ក្រុមជីករណ្តៅ យកអាចម៍ដីលក់ កំពុងធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយ នៅក្រុងស្វាយរៀង

ស្វាយរៀង៖ ប្រជាពលរដ្ឋភូមិព្រះទន្លេមានប្រតិកម្ម ចំពោះក្រុមហ៊ុនជីករណ្តៅដី យកអាចម៍ដីលក់បានធ្វើសកម្មភាពជីករណ្តៅដី ដោយកាយផ្លូវភ្លោះ ដែលជាផ្លូវប្រជាពលរដ្ឋ ធ្វើដំណើរទៅច្រូតកាត់ ខូចប្រវែងប្រមាណ៨០ម៉ែត្រ មិនអាចចេញចូលយកគ្រឿងចក្រ ទៅច្រូតស្រូវបាន ។

ហើយដឹកដីធ្វើឲ្យបាក់ស្រុតផ្លូវប្រឡាយ ជារណ្តៅក្រហេងក្រហូង ពិបាកធ្វើដំណើរ និងដឹកដីលើសទ្រុងជ្រុះធ្លាក់លើផ្លូវជាតិលេខ១៣ បង្កហានីភ័យគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ ពេលមានភ្លៀងរអឹល ពេលថ្ងៃក្តៅហុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅជិតផ្លូវជាតិលេខ១៣នេះ ទើបប្រជាពលរដ្ឋតវ៉ា សុំឲ្យអាជ្ញាធរសង្កាត់សង្ឃរ័ ជួយអន្តរាគមន៍និងដោះស្រាយ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា កន្លងមកមានក្រុមអាជីវកម្មជីករណ្តៅដី យកអាចម៍ដីលក់ នៅជាប់រណ្តីដីថ្មីនេះ គឺជីកទំហំធំជិត២ហិកតា ជម្រៅ៨ម៉ែត្រ ជីកជាប់ភ្លឺស្រែរបស់ប្រជាពលរដ្ឋបច្ចុប្បន្នគឺបាក់ដី ជិតដល់ដីស្រែរបស់ពួកគាត់ ទើបប្រជាពលរដ្ឋមានការព្រួយបារម្ភ: ។

ករណីប្រជាពលរដ្ឋតវ៉ានេះ បានកើតឡើងកាលពីថ្ងៃទី១០ វិច្ឆិការហូតមកដល់ថ្ងៃទី១៣ វិច្ឆិកា ២០២២ នៅភូមិព្រះទន្លេសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងពុំទាន់មានដំណោះស្រាយឡើយ។

បើតាមលោកមេភូមិព្រះទន្លេ បានឲ្យដឹងថា ករណីខាងលើនេះ លោកបានទទួលពាក្យបណ្តឹង ពីប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ នោះហើយបានរាយការណ៍ ជូនលោកស្រីចៅសង្កាត់សង្ឃ័រ ដើម្បីដោះស្រាយ។

ទាក់ទិនករណីនេះដែរលោកស្រីចៅសង្កាត់សង្ឃ័រ បានមានប្រសាសន៍តាមទូរសព្ទ័ថា លោកស្រីទើបតែទទួលបានព័ត៌មាន ពីលោកមេភូមិព្រះទន្លេ នៅថ្ងៃទី១២វិច្ឆិកា ២០២២នេះ ចំពោះក្រុមហ៊ុនជីករណ្តៅដីលក់នោះ គឺមាន២ក្រុមហ៊ុន ។ក្នុងនោះក្រុមហ៊ុន ជុំ ខាន់   ដែលម្ចាស់អាជីវកម្មឈ្មោះជុំ ខាន់ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃឈ ខេត្តកំពង់ចាម បានយកច្បាប់ធ្វើអាជីវកម្ម មកជម្រាបជូនរដ្ឋបាលសង្កាត់សង្ឃ័រ និងបានធ្វើកិច្ចសន្យា ជួសជុលផ្លូវ ជូនប្រជាពលរដ្ឋវិញ រីឯក្រុមហ៊ុនមួយទៀត លោកស្រីមិនស្គាល់ទេ ដោយយកគ្រឿងចក្រមកធ្វើសកម្មភាព ដោយមិនបានសុំច្បាប់ ឬជូនដំណឹងដល់អាជ្ញាធរសង្កាត់សង្ឃ័រ បានដឹងទេ គ្រាន់តែបានឮថា ម្ចាស់ក្រុមហ៊ុនអាជីវកម្មនោះ ឈ្មោះសាន មេការតំបន់សេដ្ឋកិច្ចពិសេស ជីលូ ។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុននេះ បានជីកកកាយផ្លូវ ភ្លឺភ្លោះ របស់ប្រជាពលរដ្ឋ ខូចអស់ប្រវែង៨០ម៉ែត្រ ដាក់គ្រឿងចក្របិទផ្លូវប្រជាពលរដ្ឋ មិនអាចយកគ្រឿងចក្រ ចូលទៅច្រូតស្រូវបាន ខណៈស្រូវទុំពេញស្រែ។ ហើយរថយន្តដឹកអាចម៍ដី បានបើកកិនស្រូវរបស់ប្រជាពលរដ្ឋ ខូចមួយចំនួន និងបានស្រុតផ្លូវ និងដឹកដីខុសបច្ចេកទេស ដឹកលើសទ្រុង គ្មានគ្របបង្កឲ្យអាចម៍ដីជ្រុះធ្លាក់ លើផ្លូវជាតិលេខ១៣ បង្កហានីភ័យ គ្រោះថ្នាក់ដល់អ្នកធ្វើដំណើតាមដងផ្លូវ។អាជ្ញាធរ បានឲ្យក្រុមហ៊ុន ដឹកដី នោះកៀរដីដែលធ្លាក់លើផ្លូវជាតិលេខ១៣ នោះរួចហើយ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺ ពីឈ្មោះសាន មេការតំបន់សេដ្ឋកិច្ចពិសេសជីលូបានទេ គឺមានឈ្មោះផុន បានឆ្លើយតាមទូរសព្ទ័ថា មេគាត់ជាប់រវល់ ។

ចំណែកលោកជុំខាន់ ម្ចាស់អាជីវកម្មជុំខាន់ បាន ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនលោកមានច្បាប់ធ្វើអាជីវកម្ម ជីករណ្តៅដី ទំហំ៤,០០០មែត្រការ៉េ ស្មើ៤០អា ជីករណ្តៅ ដី ជម្រៅ៦ម៉ែត្រ ហើយ រណ្តៅដីជាក់ស្តែង អាចជីក ជម្រៅ៨ម៉ែត្រ ដោយខ្លួនទិញដី ថ្លៃ ។

លោកប្រធានមន្ទីររ៉ែនិងថាមពល ខេត្តស្វាយរៀង បានប្រាប់ថា បើជីកលើស ពីច្បាប់កំណត់បាន តែត្រូវបង់សួយសាករបន្ថែម។

ប្រភពពីពលរដ្ឋបានលើកឡើងថា អ្វីដែលខុសប្រកតីនោះ ម្ចាស់អាជីវកម្មជុំ ខាន់ ប្រើ ក្មេងប្រុស ម្នាក់ឈ្មោះស៊ីកា អាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី៦ មានទីលំនៅភូមិរការ ឃុំស្វាយយាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មកធ្វើការជាកម្មករ«ប្រ៊ូ»បើកអេស្កាវ៉ាក់ទ័រ ជីកអាចម៍ដីរយៈពេល៣ខែមកហើយ (កេងកម្លាំងពលកម្មលើកុមារ)។

លោកប៉ាត់ សាក់ប្រធានការិល័យធនធានរ៉ែ នៃមន្ទីររ៉ែនិងថាមពលខេត្តបានឲ្យដឹងថា ករណីក្រុមហ៊ុនអាជីវកម្មជីករណ្តៅដី ចំនួន២នៅចំណុចភូមិព្រះទន្លេ សង្កាត់សង្ឃ័រ គឺសុំច្បាប់សាលាក្រុងស្វាយរៀង ដោយថ្នាក់ជាតិធ្វើប្រតិភូកម្មឲ្យថ្នាក់ស្រុក ក្រុង អនុញ្ញាតិធ្វើអាជីវកម្មចលត្រ័លើផ្ទៃដី ក្រោម១ហិកតា ជម្រៅ៣ម៉ែត្រ ចំណែកមន្ទីរគ្រាន់តែពិនិត្យលើបច្ចេកទេស និងបង់សួយសាករប៉ុណ្ណោះ ។ច្បាប់ជីកត្រឹម៣ម៉ែត្រជាក់ស្តែង ជីកដល់ក្បាលប្រេត ពលរដ្ឋស្នើរឲ្យអាជ្ញាធរខេត្ត ចុះពិនិត្យមើលផង៕

To Top