ព័ត៌មានជាតិ

គិតមកដល់ពេលនេះ គម្រោងស្ថាបនា (បង្ហើយ) ផ្លូវលេខ១២៥ សម្រេចបាន ជាង៧០%

ភ្នំពេញ៖ លោក សួន សុទ្ធា អនុប្រធានមន្ទីរ តំណាងលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃសកម្មភាពការងារស្ថាបនា ផ្លូវលេខ១២៥ (បង្ហើយ) ប្រវែង២,២០០ម៉ែត្រ ក្នុងទឹកដីឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយក្រាលកៅស៊ូប្រភេទDBST ទទឹងផ្លូវ សាច់កៅស៊ូប្រវែង៧ម៉ែត្រ។

ការចុះត្រួតពិនិត្យនិងជម្រុញនេះ ក្នុងគោលបំណងស្ថាបនា ឲ្យរួចរាល់ជាស្ថាពរ ជូនប្រជាពលរដ្ឋប្រើប្រាស់ មិនឲ្យហួសដើមឆ្នាំ២០២៣ ឡើយ។

បើតាមអនុប្រធានមន្ទីរ បានឱ្យដឹងថា «គិតមកត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងស្ថាបនាបង្ហើយ ផ្លូវលេខ១២៥ សម្រេចបាន ប្រមាណ៧៥% ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅអំឡុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ»៕

To Top