ព័ត៌មានជាតិ

អង្កររបស់សម្ដេច តេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចែកជូនគណបក្សសង្កាត់ទាំង៥ និងគណបក្សក្រុងបាវិត ខេត្តស្វាយរៀង

ស្វាយរៀង ៖ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខេត្តស្វាយរៀង ២ រូបមាន លោក ប៉េង ពោធិ៍សា និងលោក ម៉ែន អេងនៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២២ បាននាំយកអង្ករចំនួន ៧,៥០០ គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ដើម្បីចែកជូន សមាជិក សមាជិកា គណបក្ស នៃគណៈកម្មាធិការគណបក្សក្រុងបាវិត  និងគណៈកម្មាធិការគណបក្សទាំង៥ សង្កាត់  ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ដ ។

ក្នុងឱកាសនោះ លោក ប៉េង ពោធិសា បាននាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាជន កង្វល់ទាំងឡាយរបស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ និងលោកស្រី ដែលជាប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង ។

លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះអាជ្ញាធរក្រុងបាវិតទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាង សកម្មភាពនៅមូលដ្ឋាន បម្រើ សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ នាពេលកន្លងមក ជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។ ជាមួយគ្នានេះ លោកបានជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរត្រូវបន្តសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍ សហការគ្នាឲ្យបានល្អ ដោយកម្ដល់ផលប្រយោជន៍ ពលរដ្ឋ និងមូលដ្ឋានជាធំ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាខាងលើ ត្រូវបានផ្ដល់ជូនដូចខាងក្រោម ៖គណៈកម្មាធិការគណបក្សក្រុងចំនួន ១,៥០០គីឡូក្រាម ភេសជ្ជៈ១០កេស និងថវិកាចំនួន ២០ ម៉ឺនរៀល ។ គណៈកម្មាធិការគណបក្សសង្កាត់ចំនួន៥សង្កាត់ ក្នុងនោះសង្កាត់បាទី និងប្រាសាទ ទទួលបាន អង្ករ៥០០ គីឡូក្រាម, សង្កាត់ព្រៃអង្គុញ សង្កាត់បាវិត និងសង្កាត់ច្រកម្ទេស ទទួលបានអង្ករ ១,០០០ គីឡូក្រាម  ក្នុងមួយសង្កាត់ទទួលបានភេសជ្ជៈ៤កេស និងថវិកា១០ម៉ឺនរៀល ។ ព្រះសង្ឃចំនួន ៥វត្តក្នុង១វត្ដចំនួន ២០០គីឡូក្រាម និងថវិកាចំនួន ២០ ម៉ឺនរៀល អធិការនគរបាលក្រុងទទួលបានអង្ករ ៥០០ គីឡូក្រាម និងថវិកា១០ម៉ឺនរៀល កងរាជអាវុធហត្ថក្រុង និងផ្នែកសឹករងក្រុង ទទួលបានអង្ករ ២៥០គីឡូក្រាម និងថវិកា ១០ ម៉ឺនរៀល៕

To Top