ព័ត៌មានជាតិ

ប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣គ្រួសារ ទទួលបានការឧបត្ថម្ភស្បៀង ពីព្រះសង្ឃ វត្តប្រាសាទនាងខ្មៅ

ភ្នំពេញ៖ ប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣គ្រួសារ ក្នុងភូមិព្រៃស្នួល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ទទួលបានការឧបត្ដមស្បៀង (អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ) ពីសំណាក់ ព្រះគុណព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ ព្រះនាយកសាលាពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាខ្មៅ និងព្រះសង្ឃាភិរ័ត ភិន វុទ្ធី ចៅអធិការវត្តរួមនឹងព្រះសង្ឃវត្តបុរាណ និវេសន៍ហៅ ប្រាសាទនាងខ្មៅ ។

ជំនួសមុខឱ្យអ្នកភូមិ លោក មុឹង សន មេភូមិព្រៃស្នួល បានថ្លែងអំណរព្រះគុណព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ ព្រះនាយកសាលាពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាខ្មៅ និងព្រះសង្ឃាភិរ័ត ភិន វុទ្ធី ចៅអធិការវត្តរួមនឹងព្រះសង្ឃវត្តបុរាណ និវេសន៍ហៅប្រាសាទនាងខ្មៅ ស្ថិតក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលព្រះអង្គមានទឹកព្រះទ័យ ប្រកបដោយមនុស្សធម៌ បានប្រទានទេយ្យវត្តរួមមានអង្ករចំនួន២បាវទម្ងន់១០០គីឡូក្រាម និងទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន៤យួរ សម្រាប់ចែករំលែកដល់គ្រួសារទីទ័លក្រ ក្នុងភូមិព្រៃស្នួល បានចំនួន៣គ្រួសារ ដែលកំពុងជួបការលំបាក នាពេលនេះ៕

To Top