ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសនៃ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ជន្មាយុយឺនយូរកាយពលរឹងមាំ បញ្ញាញាណភ្លឺថ្លា សម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយ ពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕


