ព័ត៌មានជាតិ

តោះមកទស្សនាទិដ្ឋភាព ក្នុងពិធីសម្ពោធជាផ្លូវការរបស់ហាងលក់សម្លៀកបំពាក់ Paul Smith, Love Moschino, Balabala, កន្លែងកម្សាន្ដ Super Doozii, Neo Game Oasis និងរោងភាពយន្ដ Lengend by IZE នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្សាន្ដ Super Doozii, Neo Game Oasis, រោងភាពយន្ដ Lengend by IZE និងហាងលក់សំលៀកបំពាក់ចំនួន៣ គឺ Balabala, Love Moschino និង Paul Smith បានបើកដំណើរការជាផ្លូវការរួមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោក ដូមីនីក វីលលៀម (Dominic Williams) ឯកអគ្គរដ្ឋទូតអង់គ្លេស​​ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនទៀត។

លោកស្រី ម៉ែន សំអន បានថ្លែងមតិស្វាគមន៍ថា នាងខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះ វត្តមានហាងទាំង ៦ ដែលសម្ពោធឲ្យដំណើរការនៅក្នុងថ្ងៃនេះ ដែលបានខិតខំដាក់ទុនវិនិយោគធ្វើអាជីវកម្ម​ លើវិស័យកម្សាន្តផ្នែក ទស្សនីយ៍ភាព និងហាងសម្លៀកបំពាក់ម៉ាកល្បីៗ ដែលមានវត្តមាននៅ ក្នុងផ្សារទំនើបជីម៉ុង ២៧១ មេហ្គា ម៉លនេះ។ នាងខ្ញុំសង្ឃឹមថា វត្តមានហាងទាំង ៦នេះ នឹងចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាឱ្យបានល្អជូនដល់អតិថិជន និងរួមចំណែកជំរុញឱ្យមានកំណើននៃការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា។

លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងមតិស្វាគមន៍ថា ខ្ញុំបាទពិតជាមានសេចក្ដី សោមនស្សរីករាយ ដែលក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគទុននាំយកហាងម៉ាកល្បី នៃចក្រភពអង់គ្លេសមកកាន់ប្រទេសកម្ពុជា ដែលទាំងនេះ គឺជាចំណែកមួយនៃការរំលេច នូវចំណងមិត្តភាពដ៏រឺងមាំរវាងកម្ពុជា និងអង់គ្លេស លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាអន្តរជាតិ។

នាថ្ងៃកម្មវិធីនេះផងដែល លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា សមិទ្ធផលទាំងនេះ ក៏នឹងក្លាយទៅជាកាតាលីករដ៏សំខាន់ ដែលនឹងជំរុញកិច្ចសហការ កាន់តែជិតស្និទ្ធរវាងកម្ពុជា និងអន្តរជាតិ ពង្រីកនូវសក្តានុពលពាណិជ្ជកម្មកម្ពុជានាពេលអនាគត។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវកិត្តិយសទាំងអស់ នឹងចូលរួមគាំទ្រហាងទាំង ៦ នេះ ក៏ដូចជាហាងជាច្រើនទៀត ដែលនឹងបង្ហាញខ្លួននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាបន្តបន្ទាប់នាពេលខាងមុខ។

ដើម្បីចូលរួមអបអរសាទរថ្ងៃបើកសម្ពាធនេះ ហាងនីមួយៗ ក៏មានការផ្ដល់ជូននូវប្រូម៉ូសិនជាច្រើន​ ជូនអតិថិជនរួមមាន៖ ការបញ្ចុះតម្លៃទៅលើហាងលក់សម្លៀកបំពាក់ ការថែមជូនដ៏ពិសេសពីមជ្ឈមណ្ឌលកម្សាន្ដ និងការផ្ដល់ជូនការដោយឥតគិតថ្លៃផ្សេងៗទៀត ពីរោងភាពយន្ដ Legend by IZE។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការប្រគុំតន្រ្តីដ៏អស្ចារ្យ ដែលមានការចូលរួមដោយកំពូលតារាល្បីៗ រួមមាន លោក ជី ដេវីត, លោក ហ្សូណូ, លោក នូ ឧសភា, ក្រុមចម្រៀង SUFFER Band និងតារាផ្សេងជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ចក្ខុវិស័យខាងមុខ ក្រុម ហ៊ុន ជីប ម៉ុង រីថែល នឹងបន្ដពង្រីកផ្សារទំនើបធំៗជាបន្តបន្ទាប់ និងព្យាយាមកៀរគរវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដើម្បីចាប់ដៃសហការគ្នា បង្កើនសក្ដានុពលវិស័យលក់រាយ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឬ “ពិភពនៃប្រេនល្បីៗ” ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/

To Top