ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ត្រីខកំប៉ុងរបស់ប្រទេសម៉ាល់ឌីវ ប្រហែលជាមានលទ្ធភាពច្រើនជាងគេ ក្នុងការនាំចូលមកកម្ពុជា ព្រោះមួយឆ្នាំៗ កម្ពុជាប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់។
ឱកាសអញ្ជើញធ្វើសន្និសីទ សារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មានត្រីទឹកសាប និងទឹកប្រៃ ប៉ុន្ដែមិនគ្រប់គ្រាន់ឡើយ។
សម្ដេចតេជោ បានបញ្ជាក់ឱ្យដឹងថា «ត្រីខកំប៉ុងប្រហែលជាលទ្ធភាពច្រើនជាងគេ ក្នុងការនាំទៅកាន់កម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗ គឺកម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់ គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងប្រមាណជា ១០ ម៉ឺនកេសៗ ដើម្បីនឹងផ្គត់ផ្គង់ទៅដល់ក្រុមគ្រួសារ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង»។
សម្ដេចតេជោ បន្ដថា ឥឡូវនេះ កម្ពុជាកំពុងត្រូវការត្រីខកំប៉ុង ព្រោះនេះមានភាពងាយស្រួល សម្រាប់ចែកជូនប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា ដូច្នេះគោលដៅនៃការនាំទំនិញដំបូង ពីម៉ាល់ឌីវមកកាន់កម្ពុជា គឺប្រហែលជាត្រីខកំប៉ុង ហើយមិនមែនតែប្រជាជនកម្ពុជា មានតម្រូវការប៉ុណ្ណោះទេ សម្រាប់អ្នកទេសចរណ៍បរទេសនានា មកទស្សនានៅកម្ពុជា៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
