ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវាយតម្លៃស្ថានភាពដំណាំស្រូវ ​រងផលប៉ះពាល់ដោយសារ​ ជំនន់ទឹកភ្លៀង

ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងរដូវប្រាំង ដែលជន់លិចស្រែស្រូវ ប្រជាកសិករ ក្នុងឃុំកញ្ជរ ឃុំស្យា និងឃុំអន្លង់វិល ស្រុកកណ្តៀង ដើម្បីធ្វើការស្នើសុំស្បៀង សង្គ្រោះបន្ទាន់ និងស្រូវពូជ ពីថ្នាក់ដឹកនាំ សម្រាប់ស្តារលទ្ធភាពឡើងវិញ។

តាមរយៈគណនីហ្វេសប៊ុក របស់លោក ខូយ រីដា បានបញ្ជាក់ឱ្យដឹងថា «ដំណាំស្រូវ របស់ប្រជាពលរដ្ឋក្នុង ឃុំកញ្ជរ ឃុំស្យា ឃុំអន្លុងវិល ក្នុងស្រុកកណ្តៀង ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្រូវចំនួន១២៤០ហិកតា ដំណាំរួមផ្សំចំនួន២០ហិកតា និងឈានទៅដល់ការខូចខាតទាំងស្រុង ដោយសារទល់និងទឹកទន្លេរសាប»៕

To Top