ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រាប់​ មន្ទីរ​រាជធានី-ខេត្ត ឱ្យមកដកសញ្ញាបត្របាក់ឌុប២០១៩ និងវិញ្ញាបនបត្រ បណ្ដោះអាសន្ន ២០២២

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត អញ្ជើញដកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១៩ សីហា ២០១៩ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ដើម្បីផ្ដល់ជូនបេក្ខជនប្រឡងជាប់ ដោយឥតគិតថ្លៃ។

តាមរយៈ​លិខិតរបស់ ក្រសួងអប់រំ នាពេលថ្មីៗនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «សូម លោក លោកស្រី ប្រធាន ជ្រាប និងចាត់តំណាង ដោយភ្ជាប់មក ជាមួយនូវលិខិតឧទ្ទេសនាមប្រើប្រាស់ថវិកាអង្គភាពមន្ទីរសា ឱ្យមកទទួលយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តទៅ និងទទួលយកវិញ្ញាបនបត បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តទៅ នៅនាយកដ្ឋានកិច្ចការប្រឡង»។

លោករដ្ឋមន្ដ្រី បន្ដថា ប្រធានមន្ទីរត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកាគ្រឹះស្ថាន មធ្យមសិក្សាដែលមានបេក្ខជនប្រឡងជាប់ ដើម្បីរៀបចំយន្តការ និងនីតិវិធីផ្ដល់សញ្ញាបត្រ និងវិញ្ញាបនបត្រ និងធ្វើ សេចក្តីជូនដំណឹងលម្អិតបន្ថែម សំដៅអនុវត្តខ្លឹមសារលិខិតនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ដ្រី បន្ថែមថា រាល់បាតុភាពទាំងឡាយ ដែលកើតចេញពីការផ្ដល់សញ្ញាបត្រ និងវិញ្ញាបនបត្របណ្ដោះអាសន្ននេះ គឺជាការទទួលខុសត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត៕

To Top