បច្ចេកវិទ្យា

ចំណេះដឹងគួរស្វែងយល់! វិធីសាស្ត្រចំនួន៨ ដើម្បីសុវត្ថិភាពលើ បណ្តាញអ៊ីនធឺណិត!

ភ្នំពេញ៖ ច្ចេកវិទ្យាឌីជីថល និងបណ្តាញអ៊ីនធឺណិត បានក្លាយជាចលករបង្កើន នូវផលិតកម្មការងារ ពាណិជ្ជកម្ម ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើង ជារៀងរាល់ថ្ងៃ ដោយជនខិលខូច ឬឧក្រិដ្ឋជន បានប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក្នុងការប្រព្រឹត្តិអំពើល្មើស តួយ៉ាងការវាយប្រហារ តាមបណ្តាញអ៊ីនធឺណិត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ និងអំពើក្លែងអត្តសញ្ញាណជាដើម។ នេះបើតាមនាយកដ្ឋានព័ត៌មានវិទ្យា បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ មករានេះ ។

តើត្រូវធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនលើ បណ្តាញអ៊ីនធឺណិត?

ខាងក្រោមនេះ គឺជាវិធីសាស្ត្រចំនួន៨ ដើម្បីជួយបង្កើនសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត៖
១- ដំឡើង និងធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគក្នុងឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់ (តួយ៉ាង៖ ម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទដៃ)

២- ដំឡើងកម្មវិធីជំនួយបន្ថែម និងធ្វើការកំណត់តួនាទីផ្នែកសុវត្ថិភាព (Enable Security Settings) តួយ៉ាង៖ Security Plugins ក្នុងកម្មវិធី Browsers ឬកម្មវិធីជញ្ជាំងភ្លើង (Firewall) ជាដើម

៣- ប្រើប្រាស់លេខសម្ងាត់ដែលពិបាកទស្សទាយ និងខុសៗគ្នា (Complex & Unique Passwords)
សម្រាប់គណនីអ៊ីនធឺណិត (ឧទាហរណ៍៖ គណនីអ៊ីម៉ែល គណនីហ្វេសប៊ុក គណនីតេឡេក្រាម។ល។)

៤- ដំឡើងកម្មវិធីផ្ទៀងផ្ទាត់ (Multi-factor Authentication) ការពារគណនីអ៊ីនធឺណិត

៥- ប្រុងប្រយ័ត្នការតភ្ជាប់ និងប្រើប្រាស់បណ្តាញអ៊ីនធឺណិតសាធារណៈ (Public Internet/WiFi) ដោយត្រូវប្រើប្រាស់កម្មវិធី VPN ឬបច្ចេកវិទ្យាកូដនីយកម្មជាជំនួយបន្ថែម (SSL/TLS)

៦- ដំឡើងលេខសម្ងាត់ (Passcode) ការពារឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់

៧- ធ្វើការចាកចេញ (Signout / Logout) ពីកម្មវិធីសហ្វវែរ ធ្វើការបិទតួនាទី “Save Password” និងលុប Cache ពីកម្មវិធី Browsers នៃឧបករណ៍បច្ចេកវិទ្យា ដែលអ្នកបានប្រើប្រាស់រួមគ្នា

៧- ធ្វើការសិក្សាស្វែងយល់ អំពីបច្ចេកទេសវិស្វកម្មបណ្តាញសង្គម និងការពារខ្លួនកុំឱ្យធ្លាក់ក្នុងល្បិចកលផ្សេងៗ

៨- ធ្វើការកំណត់ និងគាំពារព័ត៌មានឯកជនភាព (Privacy) លើកម្មវិធីបណ្តាញទំនាក់ទំនងសង្គម។

To Top