ព័ត៌មានជាតិ

សេវាថែទាំសុខភាព មានភាពល្អប្រសើរ នឹងទាក់ទាញទេសចរ កាន់តែច្រើនមកកម្ពុជា

ភ្នំពេញ៖ មន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការមានសេវា ថែទាំសុខភាពមានភាពល្អប្រសើរ និងធ្វើការទាក់ទា ញភ្ញៀងទេសចរកាន់តែច្រើនមកកម្ពុជា។

លោកស្រីឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងក្នុង ពិធីបើកសម្ពោធ និងបើកដំណើរការសេវាថែទាំ សុខភាពមជ្ឈមណ្ឌលវេជ្ជសាស្ត្រអិនធើឃែរ នៅក្នុងប្រទេសកម្ពុជានៅ ថ្ងៃទី១៩ ​ខែមករា ឆ្នាំ២០២៣ ដែលជាផ្នែកមួយនៃបេសក កម្មរបស់អិនធើឃែរដើម្បីបំរើថែទាំ សេវាសុខភាពឈានមុខគេ និងដើម្បីពង្រីកវត្តមាន របស់ពួកគេនៅក្នុងសហគមន៍ ។

លោកស្រីបញ្ជាក់ថា៖ “ខ្ញុំចាប់អារម្មណ៍នឹងស្តង់ដារ នៃមជ្ឈមណ្ឌល អិនធើឃែរ សម្រាប់ការផ្ដល់សេវាថែទាំសុខភាព ហើយខ្ញុំជឿជាក់ថាវាផ្នែក មួយសំរាប់ទាក់ទាញទេសចរ ពីក្រៅប្រទេសមកកម្ពុជាសំរាប់សេវាសុខភាព។ កន្លែងព្យាបាលនេះកំពុង បំពេញតាមស្តង់ដារអន្តរជាតិ ដោយអនុវត្តតាមនិងគោរព តាមក្រសួងតាមសុខាភិបាល។ វាមានបរិក្ខារ ពេទ្យ និងបច្ចេកវិទ្យាទំនើបបំផុត។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ មានបុគ្គលិកពហុជំនាញ ដែលរួមមានវេជ្ជបណ្ឌិតក្នុងស្រុក និងអន្តរជាតិ ដែលចែករំលែកចំណេះដឹង និងជំនាញរបស់ពួកគេក្នុងការធ្វើឱ្យ Intercare ក្លាយជាកន្លែងព្យាបាល ដែលមានគុណភាពខ្ពស់ និងមានការ ទទួលស្គាល់ជាអន្តរជាតិ»។ លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថានឹងឃើញមជ្ឈមណ្ឌល អិនធើឃែរ នឹងដឹកនាំការថែទាំ សុខភាពតាមគុណភាពអន្តរជាតិ និងទេសចរវេជ្ជសាស្រ្ដនៅប្រទេសកម្ពុជា»។

លោកស្រី​ឱ វណ្ណឌីន​ បានលកឡើងបន្តថា​ អិនធើឃែរ បានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ក្នុងការពង្រីកសេវាវេជ្ជសាស្រ្តរបស់ខ្លួន។ អិនធើឃែរ ការចាប់ផ្តើម ដំបូងជាបន្ទប់ ពិគ្រោះជំងឺនៅខែតុលាឆ្នាំ 2020 នឹងនៅជួរមុខសំរាប់ជួយ សង្គមក្នុងអំឡុងពេលវិបត្តិកូវីដ នឹងបានផ្តល់ការថែទាំសុខភាព ប្រកបដោយគុណភាពនៅក្នុងប្រទេស។

លោកវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick គ្រូពេទ្យវះកាត់កុមារ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បានថ្លែងថា “នៅមជ្ឈមណ្ឌលវេជ្ជសា ស្ត្រ អិនធើឃែរ យើងមានសំណាងដែ លមានក្រុមពិសេសនៃបុគ្គល ដែលមានសមត្ថភាពខ្ពស់ពីប្រទេសកម្ពុជា និងក្រៅប្រទេស។

លោកបញ្ជាក់ថា៖ «យើងរួមគ្នាធ្វើការដើម្បីផ្តល់ការ យកចិត្តទុកដាក់តាម គោលការណ៍ណែនាំជាតិ ក៏ដូចជាការប្រកាន់ខ្ជាប់នូវស្តង់ដា រគុណភាពអន្តរជាតិ»។

ផ្នែកវេជ្ជសាស្រ្ដភាគច្រើន ដែលត្រូវបានបើកដោយមជ្ឈមណ្ឌល វេជ្ជសាស្ត្រអិនធើឃែរ នឹងនាំមកនូវសមត្ថភាព ក្នុងការផ្តល់ការព្យាបាល ដែលនឹងលើកកំពស់គុណភាពឱសថ ក្នុងវិស័យថែទាំសុខភាពក្នុងប្រទេស។ វាក៏ជួយបង្កើនគុណភាពនៃ ការថែទាំសុខភាពនៅកម្ពុជា ជាជាងពឹងផ្អែកលើប្រទេសជិតខាង ក្នុងការព្យាបាល។ ទោះបីជាមានបញ្ហាប្រឈមកន្លងមកក៏ដោយ វិស័យឯកជនថែទាំសុខភាព រួមទាំង អិនធើឃែរ បន្តខិតខំក្នុងការអភិវឌ្ឍន៍ និងកែលម្អ និងយុទ្ធសាស្ត្រថែទាំសុខភាព។

សូមចជម្រាបថា មន្ទីរពេទ្យបាន បើកសេវាថែទាំថ្មី រួមមាន សម្ភព ជំងឺមហារីក ICU ជំងឺបេះដូង និងសេវាវះកាត់ ជាមួយនឹង 55 គ្រែសម្រាប់អ្នកជំងឺ។ “Intercare តំណាងឱ្យ “ការថែទាំជំងឹស្តងដា រអន្តរជាតិ” ។ អិនធើឃែរ នឹង ផ្តល់សេវាថែទាំសុខភាពចំរុះនឹងគ្រឿងបរិក្ខារ ដែលអ្នកត្រៀមនឹងសម្ពោធ ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុ ណភាពខ្ពស់ដល់ប្រជាជនកម្ពុជា និងអ្នកជំងឺអន្តរជាតិ។ វេជ្ជបណ្ឌិត Elias Engelking គ្រូពេទ្យវះកាត់ទូទៅនៃ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បានថ្លែងថាអិនធើឃែរ បានសហការជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិឆ្នើមផ្សេងទៀត ។ វិធីសាស្រ្តនៃការព្យាបាលរួមបញ្ចូលគ្នា ទាំងនេះរួមមានផ្នែកនៃការវះកាត់ទូទៅ ការវះកាត់ឆ្អឹង សុខភាពស្ត្រី ការវះកាត់កុមារ និងច្រើនទៀត ៕

To Top