ព័ត៌មានជាតិ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូ៖ «ការរៀបចំបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាស អំណោយផល យ៉ាងល្អប្រសើរ»

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានទាំងរត់អក្សរអង់គ្លេស ពីក្រោមផង មានចំណងជើងថា « ការរៀបចំបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសអំណោយផលយ៉ាងល្អប្រសើរ» ជាមួយនឹងការរំលេចឱ្យឃើញ នូវកត្តាច្រើនយ៉ាង ដែលបានបង្កើតជាបរិយាកាស អំណោយផល ដល់ការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ។

ខ្លឹមសារវីដេអូ ដែលមានរយៈពេល១១នាទី បានបញ្ជាក់ថា ខណៈពេលដែលការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ ២០២៣ កាន់តែខិតចូលមកដល់ គេអាចមើលឃើញពីកត្តាអំណោយផល ជាច្រើន សម្រាប់ដំណើរការបោះឆ្នោតដ៏សំខាន់នេះ។ ជាមួយនឹងការរំពឹងទុក ដោយសុទិដ្ឋិនិយមថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាស ដ៍ល្អប្រសើរ។ ប្រការដែលល្អ គឺស្ថិតនៅត្រង់ថា បរិយាកាសនយោបាយទូទៅ មានស្ថិរភាពនិងភាពស្ងប់ស្ងាត់ល្អ ខណៈដែលស្ថានភាពសេដ្ឋកិច្ចជាតិ ក៏មានសុខភាពល្អ រីឯជីវភាពប្រជាពលរដ្ឋក៏មានលក្ខណៈ កាន់តែប្រសើរឡើងៗជាលំដាប់។ ភាពអំណោយផលទាំងនេះ ពិតជានឹងបង្កលក្ខណៈងាយស្រួល ឲ្យដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងពិតប្រាកដ៕

សូមអញ្ជើញទស្សនាវីដេអូ៖

To Top