ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ស្របពេលរៀបចំពិធីបុណ្យ ៧ថ្ងៃ លោកស្រី ប៊ុន សុថា ត្រូវជាប្អូនស្រីបង្កេីតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា “ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះរូបកាយប្អូន នឹងត្រូវបញ្ចុះទៅក្នុងព្រះធរណីដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូន”។
សម្ដេចតេជោ បន្ដថា បែកគ្នាដោយមិនបានលា គឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារ តែនេះជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែ
អ្វីជាការសោកស្តាយ គឺនៅត្រង់មនុស្សដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង។
សម្ដេចតេជោ បន្ថែមថា ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូសសូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹក
ស្រណោះដល់ពេលដែលកន្លងហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយ ជីដូន និងម្តាយមីងបានមើលថែទាំដល់ពួក
គេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដូចឆ្នាំកន្លងមកដែរពេលបងប្រុសមរណភាពខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីប្រជុំពិសេសអាស៊ានសហរដ្ឋអាមេរិក។ លើកនេះពេលប្អូនស្រីទទួលមរណភាពពេលបុណ្យ៧ថ្ងៃត្រូវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន
ដែលកម្មវិធីនេះបានព្រមព្រៀងគ្នាតាម រយៈការទូតជាងមួយខែមកហើយ”។
សូមរំលឹកថា លោកស្រី ប៊ុន សុថា បានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពលោកស្រី ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕