ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ប្រទេសចិន ដែលជាមិត្តដែកថែប ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោងប្រមាណជា១៣ និង២០នាទី ម៉ោងនៅចិនត្រូវនឹងម៉ោង១២និង២០ ម៉ោងនៅកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សម្តេចតេជោ ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៩ -១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏មិនខុសពីលើកមុនៗដែរ គឺសម្តេចនឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក លី ខឺជាំង នាយករដ្ឋមន្រ្តីចិន និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
