ព័ត៌មានជាតិ

អគ្គិភ័យ ឆេះអគារមណ្ឌលកំសាន្ត ខារ៉ាអូខេ ជាន់ទី ៦ ក្នុងបរិវេណកាស៊ីណូ ប៉ារីសបូព៌ា ក្រុងបាវិត

ស្វាយរៀង ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឲ្យចុះអន្តរាគមន៍ជាបន្ទាន់ពន្លត់អគ្គីភ័យ ឆេះអគារមណ្ឌលកំសាន្តខារ៉ាអូខេ ជាន់ទី ៦ ក្នុងបរិវេណកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតកាលពីវេលាម៉ោង៦និង០០នាទី ថ្ងៃទី២ខែមីនាឆ្នាំ២០២៣។

លោកលឹម សៀងហេងអភិបាលក្រុងបាវិតបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យឆេះបន្ទប់កំសាន្តខារ៉ាអូខេនៅជាន់ទី ៦នៃ casino paris បានអន្តរាគមន៍បាញ់ពន្លត់រហូតដល់រលត់ទាំងស្រុងនៅវេលាម៉ោង ២៣និង៣០នាទីយប់ដោយ សមត្ថកិច្ចយើងបានជម្លៀសមនុស្សចេញអស់ មិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ។

លោបានបញ្ជាក់ថា ការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់អគ្គិភ័យខាងលើប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់, កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងប្រើប្រាស់រថយន្តស្ទូច ០២ គ្រឿង រថយន្តពន្លត់អគ្គីភ័យ ១៨ គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង ប្រើប្រាស់ទឹកអស់ ៦១ រថយន្ត ទើបរលត់ទាំងស្រុង ១០០ភារយ។ 

លោកបានបន្ថែមថា ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ នគរបាលខេត្ត ក្រុង ស្រុក ចំនួន ០៩ គ្រឿង កងរាជអាវុធហត្ថខេត្ត ក្រុង ចំនួន ០២ គ្រឿង តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ០២ គ្រឿង តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ០២ គ្រឿង ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ០១ គ្រឿង រថយន្តរបស់នគរបាលស្រុកបេនកូវ ខេត្តតៃនិញ វៀតណាម ០២ គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង។

ប្រើប្រាស់ទឹកអស់សរុប ៦១ រថយន្ត ទើបរលត់ទាំងស្រុង ១០០ភារយ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ក្នុងអាគារ ដែលកំពុងជួសជុល។
ទោះបីយ៉ាងណាមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរក៏ដូចជាសមត្ថកិច្ចដែលពាក់ព័ន្ធនៃទំហំនូវការខូចខាតសម្ភារៈនៅក្នុងបន្ទប់អគារជាន់ទី ៦នៃកាស៊ីណូប៉ារីសបូព៌ាបាននោះទេនាព្រឹកថ្ងៃទី៣ខែមីនានេះ៕

To Top