ព័ត៌មានជាតិ

គ្រោះរញ្ជួយដី កម្រិត័ធ្ងន់៦.០រ៉ិចទ័រ អង្រួននៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយមួយកម្រិត៦.០រ៉ិចទ័រ បានអង្រួននៅភាគខាង ត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់រឺខូចខាតអ្វីនៅឡើយទេ ។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២រសៀលម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទីម៉ោងសកល នៅប៉ុន្មាន២-៣គីឡូម៉ែត្រពីរដ្ឋធានី Maragusan នៅក្នុងតំបន់ភ្នំរ៉ែមាស នៃខេត្ត Davao de Oro នៅលើដែនកោះ Mindanao ។

គ្រោះរញ្ជួយដីនេះគឺអាចមានជម្រៅមួយជ្រៅគួរសម ប៉ុន្តែក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាតទ្រង់ទ្រាយធំនៅឡើយទេ ។

ការិយាល័យ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់យ៉ាងដូច្នេះថា មានករណីបាក់ដីកើតឡើងនៅជិតផ្លូវមួយកន្លែង ប៉ុន្តែ មិនបានបង្កឲ្យមានផលប៉ះពាល់ដល់នរណាម្នាក់ ឬធ្វើឲ្យមានការរារាំងដល់ការធ្វើចរាចរណ៍នោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top