ព័ត៌មានជាតិ

ផ្អើលផ្សារអ៊ីអនសែនសុខ អាយដលល្បីៗ ប៉ះគ្នា ក្នុងកម្មវិធីដាក់សម្ពោធ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ជាផ្លូវការ ថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ០៨មីនា

ភ្នំពេញ៖ ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ០៨មីនា ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន បំបែកកំណត់ត្រានៃការលក់ចេញជាផ្លូវការនូវ ហ្រ្គេនវីឡាម៉ូដថ្មីទំនើប ស៊ីវិល័យដាច់គេ ក្នុងតម្លៃពិសេសដាច់ផ្ងារ បង់ប្រចាំខែត្រឹមតែ ៩៩៩ដុល្លារ រយៈពេល២៤ខែដោយឥតការប្រាក់ និងកាត់ប្លង់រឹងដោយឥតគិតថ្លៃ។

ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះធ្វើឡើងនៅចំកណ្តាលផ្សារទំនើបអីុអនសែនសុខ ដែលមានវត្តមានថ្នាក់ដឹកនាំ ក្រុមការងារ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន គ្រប់ជាន់ថ្នាក់, ភ្ញៀវកិត្តិយស, តារាកិត្តយស មិត្តអ្នកសារព័ត៌មាន និងចូលរួមទស្សនា គម្រោងហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា សរុបរាប់ពាន់នាក់។

លោក អៀ ស៊ុយហេង តំណាងឲ្យ អ្នកឧកញ៉ាសួន វីរៈតារា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាម៉ូរី ឌីវេឡុបម៉ិន

លោក អៀ ស៊ុយហេង តំណាងឲ្យ អ្នកឧកញ៉ាសួន វីរៈតារា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាម៉ូរី ឌីវេឡុបម៉ិន បានឲ្យដឹងថា ផ្អែកលើបទពិសោធន៍ជាង១ទស្សវត្យក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនបានសម្រេចការវិនិយោគលើគម្រោងធំៗចំនួនពីរគឺ បុរីអាម៉ូរី សែនសុខ និង អាម៉ូរី៧មករា ដែលផ្តោតសំខាន់លើ ភាពច្នៃប្រឌិតផ្នែកស្ថាបត្យកម្ម គុណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ សម្រាប់ការរស់នៅប្រកបដោយផាសុកភាព។ ការដាក់សម្ពោធលក់ជាផ្លូវការ ហ្រ្គេនវីឡាម៉ូដថ្មី ក្នុងគម្រោងបុរីអាម៉ូរី៧មករានេះ គឺជាការឆ្លើយតបតាមតម្រូវការទីផ្សារ និង សំណូមពរអតិថិជន ចង់បានផ្ទះធំ ទីតាំងល្អ គុណភាពសំណង់រឹងមាំ ប៉ុន្តែចំណាយតិច ចំណេញច្រើន មិនចាំយូរ។

លោក ស៊ុយ ហេង សង្កត់ធ្ងន់ថា៖ “ យើងខ្ញុំជឿជាក់ថា ហ្រ្គេនវីឡាម៉ូដថ្មីនេះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងលើទីផ្សារអចលនទ្រព្យ ព្រោះក្រុមហ៊ុនផ្តោតសំខាន់លើគុណភាពសំណង់ ល្បឿននៃការសាងសង់ និង លក្ខខណ្ឌបង់ប្រចាំខែត្រឹមតែ ៩៩៩ដុល្លារ ដោយឥតការប្រាក់២៤ខែ និង កាត់ប្លង់រឹងដោយឥតគិតថ្លៃថែមទៀតផង”។

គួរឲ្យដឹងផងដែរសម្រាប់រយៈពេលពីរថ្ងៃ (០៧-០៨មីនា) នៃការដាក់បង្ហាញនិងលក់ជាផ្លូវការនូវ ហ្គ្រេនវីឡាម៉ូថ្មី ក្នុងផ្សារទំនើបអីុអនសែនសុខ ក្រុមហ៊ុនទទួលបានអតិថិជនទស្សនា ជាវ និងកក់បិទប្លង់ជាបន្ទាប់ ដោយផ្អែកលើតម្លៃល្អ ទីតាំងល្អ និង កេរ្តិ៍ឈ្មោះគម្រោងបុរីអាម៉ូ៧មករា។

ហ្រ្គេនវីឡាម៉ូដថ្មី ត្រូវការបានស្ថាបត្យករ សម្រិតសម្រាង ជាមួយនឹង រចនាបថNEOCLASSIC ភ្ជាប់ជាមួយសសរក្លោងទ្វារ ទេវតា Doric មានទីតាំងស្ថិតក្នុងបុរីអាម៉ូរី៧មករា ដែលមានទីតាំងល្អ នៅក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ សួនច្បារ សួនកម្សាន្ត រមណីយដ្ឋាននានា និងមានទេសភាពដងព្រែកល្អឯកគ្មានពីរ ក្នុងតំបន់ ជ្រោយចង្វារ សម្រាប់ការរស់នៅ។

លោក សាធ ពិសាល ប្រធានគ្រប់គ្រងផ្នែកស្ថាបត្យកម្ម

លោក សាធ ពិសាល ប្រធានគ្រប់គ្រងផ្នែកស្ថាបត្យកម្ម ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន បានឲ្យដឹងថា ហ្រ្គេនវីឡា គឺជាវីឡាប្រណិតម៉ូដបែបអឺុរ៉ុប រចនាបថ NEO-Classical Architecture បង្ហាញពីឧត្តមភាព ភាពថ្លៃថ្នូរ និង គង់វង្សយូរអង្វែង សម្រាប់គុណភាពសំណង់ មានការទទួលស្គាល់ស្តង់ដារសុវត្ថិភាព កំណត់ដោយក្រសួង ដោយប្រើប្រាស់ កម្មវិធីគណនា Etab Certify ព្រមទាំងប្រើប្រាស់ គ្រឿងបង្គុំមានគុណភាព និងស្តង់ដារ ISO ជាមួយនឹងការសាងសង់ដោយ វិស្វករអ្នកជំនាញ មានបទពិសោធន៍ និងគំនិតឆ្នៃប្រឌិតខ្ពស់ ព្រមទាំង ការប្រើប្រាស់គ្រឿងយន្តគ្រឿងចក្រជំនាន់ ចុងក្រោយដែលធានាបាននូវសុវត្ថិភាព រស់នៅយូរអង្វែង សម្រាប់អតិថិជន។ ជាមួយគ្នាផងដែរការរៀបចំនូវប្រព័ន្ធ ការពារដូចជាឆក់លោត ឌីសង់ទ័រគ្រប់ជាន់ ត្រូវបានយកចិត្តទុកដាក់ ដូចជាការសាងសង់ឲ្យមានសោភ័ណភាពដែរ។

ហ្រ្គេនវីឡាម៉ូដថ្មីមានទំហំធំ ៩ម៉ែត្រ គុណនឹង ១២.៥០ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី២៥០ម៉ែត្រការ៉េដល់៦០០ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយគ្រប់ផ្ទះ។ បរិវេណទទួលភ្ញៀវ និងចង្ក្រានបាយស្ងួតទំនើបគ្មានក្លិនត្រូវបានខណ្ឌដាច់ពីគ្នា ដោយបិទជិតជាមួយទ្វារុញទាន់សម័យ។ កន្លែងចង្ក្រានបាយមានបន្ថែមជូននូវបរិក្ខាដែលចាំបាច់និងទំនើបមិនធ្លាប់មានពីមុនគឺចង្ក្រានកោះ ម៉ាស៊ីនបូមផ្សែងនិងក្លិន ព្រមទាំងប្រព័ន្ធលូ ការពារការកកស្ទះនិងក្លិនផងដែរ។ នៅជាន់លើ បន្ទប់គេងទាំងបី មានបន្ទប់ទឹកដោយឡែក ព្រមទាំងវេរ៉ង់ដាររៀងៗខ្លួន ជួយអោយការរស់នៅមាន ផាសុកភាពដូចៗគ្នា។ ពិសេសជាងបន្តិច បន្ទប់គេងមេគ្រួសារធំទូលាយ និងមានលំហរធ្វើទូរសម្លៀកបំពាក់ដើរចូល ដែលផ្តល់នូវរសនិយម បែប ស៊ីវិល័យ ជូនដល់ម្ចាស់ផ្ទះមួយកម្រិតទៀត។

ព្រឹត្តិការណ៍ដ៏វិសេសនេះ ត្រូវបានបិទបញ្ចប់ទៅដោយរលូន និងជោគជ័យខ្លាំង ក្រោមកម្រងបទបង្ហាញលក្ខណៈសម្បតិ្តិនៃ ហ្រ្គេនវីឡាម៉ូដថ្មី ចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ អតិថិជន ភ្ញៀវកិត្តិយស និងការសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗ ដែលជាអាយដលរបស់មហាជន។

សម្រាប់ព័ត៌មានលម្អិត

078 90 9999 / 092 90 9999 / 015 90 9999
Telegram: t.me/Amory_Sales092
ទីតាំងគម្រោង: bit.ly/Amory7Makara

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលបានអភិវឌ្ឍន៍បុរីចំនួនពីរនៅទីតាំងល្អផ្តាច់គេសម្រាប់ការរស់នៅដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង លើបណ្តោយផ្លូវហាណូយចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអីុអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ លក់ដាច់បានច្រើនជាងគេតាំងពីបើកលើកដំបូង។ ទីពីរគឺគម្រោងធំនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលមានឈ្មោះថា អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយរហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជនដូចជាផ្ទះល្វែងអាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា ដែលក្រុមហ៊ុនបានរចនាឡើងដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ។

To Top