ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសទទួលបានការដំឡើងឋានន្តរស័ក្ដិជា “នាយឧត្តមសេនីយ៍”

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិជា “នាយឧត្ដមសេនីយ៍” តាមព្រះរាជក្រឹត្យលេខ នសរកត/០៣២៣/៤៥៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ការដំឡើងឋានន្តរស័ក្ដិជា នាយឧត្ដមសេនីយ៍ នេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការ លះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍន៍និងពង្រឹងសមត្ថភាព កងយោធពលខេមរភូមិន្ទ ក៏ដូចជាការចូលរួមថែរក្សាការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយជាបន្តបន្ទាប់។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសវិសាលនេះ សូមបួងសួងដល់គុណបុណ្យព្រះតេយ្យត្រ័យ គុណកែវទាំងបី វត្ថុស័ក្កិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែក្សាប្រោះព្រំ ប្រទានសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ព្រមទាំងសមប្រកបដោយពុទ្ធពះ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top