ភ្នំពេញ៖ រថយន្តដឹកថ្ម របស់ក្រុមហ៊ុនចិន RB បើកលើស្ពាន់ឆ្លងកាត់ស្ទឹង នៅស្រុកវាលវែង សុខៗស្រាប់តែបាក់បណ្ដាលឲ្យធ្លាក់រថយន្តចូលក្នុងទឹក ។ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង ករណីនេះបង្កឡើងដោយរថយន្តចិនដឹកថ្មក្លាវ៉ែត បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ។ ករណីនេះមិនបង្កឲ្យមានរបួសដល់អ្នកបើកបរឬអ្នកដទៃនោះឡើយ ។
លោកវរសេនីយ៍ឯក បន្តទៀតថា ក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្កចេញពីស្ពាន ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើទៅបាននៅលើស្ពានថ្មកំពុងសាងសង់ប៉ុន្តែបានតែរថយន្តតូចនិងម៉ូតូតែប៉ុណ្ណោះ ៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
