ព័ត៌មានជាតិ

ទទួលស្គាល់កំហុស សមត្ថកិច្ច ផ្តល់ក្តីអនុគ្រោះ តែសូមកុំបំពានទៀត

ភ្នំពេញ ៖ នៅថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់នេះ ម្ចាស់ម៉ូតូដែលទុកម៉ូតូចោល (ក្នុងករណី បើកបរមិនពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានផ្លាកលេខ) និងទុកម៉ូតូចោល នៅកន្លែងអនុវត្តច្បាប់ រួចបានបង្ហោះលើបណ្តាញសង្គម ចោទប្រកាន់លើមន្រ្តីចរាចរណ៍ផ្លូវគោក អនុវត្តនៅគោលដៅស្តុបសុខា កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣ មុនដំបូងគាត់អោយឪពុកចាស់ជរា និងក្មួយប្រុសចូលមកដោះស្រាយយកម៉ូតូជំនួស ក្រោយពីជំនាញ បានប្រាប់អោយម្ចាស់ម៉ូតូចូលខ្លួន​ព្រោះគាត់ជាអ្នកល្មើសបទបញ្ញាតិចរាចរណ៍ នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ ទើបម្ចាស់ម៉ូតូដែលល្មើសបទបញ្ញត្តិចរាចរណ៍ បានចូលខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក និងបានទទួលនូវកំហុសរបស់ខ្លួន ព្រមទាំងបានលុបចោលpage វាយប្រហាចោទប្រកាន់មកលេីមន្រ្តីចរាចរណ៍ចេញពីបណ្តាញសង្គមដោយខ្លួនឯង ដោយគ្មានការ​បង្ខិតបង្ខំ​ និងដោយស្ម័គ្រចិត្ត ។

ប្រភពដដែល បន្ថែមថា ដោយមើលឃើញពីទឹកចិត្តរបស់ឪពុកចាស់ជរា កម្លាំងជំនាញចរាចរណ៍ផ្លូវគោក មិនបានធ្វើការពិន័យទេ ត្រឹមធ្វើកិច្ចសន្យាអប់រំ ប្រគល់ម៉ូតូជូនទៅវិញ ៕

To Top