ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបិទលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ ខណៈឃាត់ជន សង្ស័យជាង១ម៉ឺននាក់

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និង លើកទិសដៅការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញ ចូលរួមពី លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ឆ្នាំ២០២២ បទល្មើសគ្រឿងញៀន បង្ក្រាបបាន ៦,៣៩០ករណី ស្មើនឹង១០១.៣០% ប្រៀបធៀបនឹងឆ្នាំ២០២១ (៦,៣០៨ករណី), ឃាត់ខ្លួនសង្ស័យ ១៥,០០២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់)។ ដោយឡែក គ្រឿងញៀនសរុប ចាប់យកបានជាង ១៤តោន ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top