ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស។
ជនទាំងពីរនេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
![](https://dap-news.com/wp-content/uploads/2023/03/IMG_20230322_211435_649-698x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/03/IMG_20230322_211435_845-674x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/03/IMG_20230322_211432_530-1024x1009.jpg)
![](https://dap-news.com/wp-content/uploads/2023/03/IMG_20230322_211430_481-959x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)