ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៧ ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២១-២០២២ ចំនួន ១,៧៦៩នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។
![](https://dap-news.com/wp-content/uploads/2023/04/2-11-1024x682.jpg)
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង ២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី ១,០០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។
![](https://dap-news.com/wp-content/uploads/2023/04/3-12-1024x682.jpg)
គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១៧,១០០នាក់ (ដប់ប្រាំពីរពាន់ មួយរយនាក់) ក្នុងនោះ ជាប់ ១៤,៣៩៨នាក់ (ដប់បួនពាន់ បីរយកៅសិបប្រាំបីនាក់) ស្មើនឹង ៨៤.២០% និងទទួលបាន សិស្សនិទ្ទេសA ចំនួន ២៧៨នាក់ មានសិស្សពូកែទូទាំងរាជធានី ចំនួន ៩០នាក់ និងទូទាំងប្រទេស ចំនួន ២០នាក់ ។ ចំពោះសិស្សដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុង វែបសាយ របស់ប៊ែលធី ដើម្បីទុកជា កាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
![](https://dap-news.com/wp-content/uploads/2023/04/4-13-1024x682.jpg)
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។
![](https://dap-news.com/wp-content/uploads/2023/04/5-14-1024x682.jpg)
លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើស នូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារ ការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។
![](https://dap-news.com/wp-content/uploads/2023/04/6-12-1024x682.jpg)
ជាទីបញ្ចប់ លោកបណ្ឌិត និង លោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ១,៧៦៩នាក់ នាពេលនោះផងដែរ។
![](https://dap-news.com/wp-content/uploads/2023/04/7-13-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/8-13-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/9-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/10-13-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/11-13-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/12-12-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/13-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/14-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/15-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/16-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/17-11-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/18-9-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/19-8-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/20-7-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/21-5-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/22-5-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/23-5-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2023/04/24-5-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)