ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នាថ្ងៃទី៨ មេសា បានអញ្ជើញចុះពិនិត្យសិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។

បច្ចុប្បន្នសប្បិកម្ម កំពុងធ្វើការប្រមូលទិញស្វាយចន្ទី ពីបងប្អូនកសិករក្នុងតំបន់យ៉ាងសកម្ម និងធ្វើការកែច្នៃ លក់ទៅទីផ្សារក្នុងស្រុក , ប្រទេសជប៉ុន ចិន និងបណ្តាប្រទេសមួយចំនួនទៀតជាដើម៕




