ព័ត៌មានជាតិ

បើសិនជាអាច យកក្រដាសបេះដូង ធ្វើជាអំណោយសម្រាប់ ភ្ញៀវជាតិនិងអន្តរជាតិ ទៅលេងអង្គរសង្ក្រាន្ត ទុកជាអនុស្សាវរីយ៍ ម្នាក់មួយទៅ តើល្អទេ?

ភ្នំពេញ​៖ កម្ពុជា បានបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” ដែលមានចំនួនរហូតដល់៣លាន៩១៧ពាន់ ៨០៥ បេះដូង ហើយដែលត្រូវបានពិនិត្យ និងវាយតម្លៃដោយស្ថាប័ន Guinness World Records នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានគ្រប់មជ្ឈដ្ឋាន ធ្វើការអបអរសាទរ។

ជាមួយនឹងការអបអរសារទរនេះ ក៏មានប្រជាពលរដ្ឋបញ្ចេញនូវទស្សនៈ និងមតិថា បើសិនជាអាច យកក្រដាសបេះដូង ធ្វើជាអំណោយសម្រាប់ ភ្ញៀវជាតិនិងអន្តរជាតិ ទៅលេងអង្គរសង្ក្រាន្ត ទុកជាអនុស្សាវរីយ៍ ម្នាក់មួយទៅ តើល្អទេ?។

នៅគនណីហ្វេសប៊ុក ដែលមានឈ្មោះ “លោកកវី អត់ក្រឹត្យ” បានសរសេរររៀបរាប់ យ៉ាដូច្នេះថា «តាមខ្ញុំគិតឃើញម្នាក់ឯងទេថា ឥឡូវនេះយើងបានបត់ក្រដាសបេះដូង បំបែកឯតទគ្គកម្មបានហើយ ! បន្តទៅសម្រាប់ថ្ងៃចូលឆ្នាំខាងមុខនេះ បើសិនជាអាច យើងអាចយកក្រដាសបេះដូង ធ្វើជាអំណោយសម្រាប់អ្នកទៅលេងសង្ក្រាន្ត នៅអង្គរសៀមរាប វិញទៅយ៉ាងម៉េចដែរ ? យើងជូនទាំងភ្ញៀវខ្មែរ ភ្ញៀវបរទេស ទុកជាអនុស្សាវរីយ៍ ម្នាក់មួយទៅ តើល្អទេ?»៕

To Top