ព័ត៌មានជាតិ

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម – អាស៊ានប៉ារ៉ាហ្គេម ធ្វើដំណើរមកដល់មីយ៉ាន់ម៉ា

ភ្នំពេញ ៖ ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើ ដំណើរដល់ទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់បេសកជនពិសេស CAMSOC លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។ នេះបើតាមការចេញផ្សាយរបស់ AKP ។

ក្រោយទៅដល់ក៏មានការអញ្ជើញទទួលស្វាគមន៍ពីលោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ព្រមទាំង លោក U Htay Aung អភិបាលខេត្តយ៉ាងហ្គូន និងជាប្រធានគណៈកម្មាធិការអប់រំកាយ និងកីឡាភូមិភាគយ៉ាំងហ្គូនផងដែរ មុនពិធីដង្ហែនាថ្ងៃទី២១ ខែមេសា ខាងមុខនេះ នៅទីក្រុងយ៉ាំងហ្គូន ៕

To Top