ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្តពីក្រោយ ស្លាប់នៅស្រុកបាកាន!

ពោធិសាត់: បុរសម្នាក់ជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលចង្កូចទៅបុកគូថរថយន្តពីក្រោយ បណ្តាលអោយស្លាប់ បាត់បង់ជីវិតភ្កាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ១៩ និង ៣៥ នាទីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅចំនុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩១-១៩២ លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកបាកានបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះលី សុគ្រី ភេទប្រុសអាយុ ២៨ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពាក់ស្លាកលេខពោធិសាត់1M9087 ។

ក្រោយការវាស់វែង សពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក ធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវជាបន្ត៕

To Top