ព័ត៌មានជាតិ

គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ១១នាក់ ចូលជួបសម្តែងការគួរសម និង ជូនពរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោក រ័ត្ន ស្រ៊ាង បានបង្ហាញនូវក្តីនឹករឭក និងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានជួបសំណេះសំណាលជាមួយ គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ទាំង១១នាក់ ព្រោះតែលោក ធ្លាប់មានមនោសញ្ចេតនាដិតដាម យ៉ាងជ្រាលជ្រៅចំពោះអ្នកខេត្តបន្ទាយមានជ័យ និងធ្លាប់មានអនុស្សាវរីយ៍រួមសុខទុក្ខ ជាមួយគ្នាជាច្រើន កាល លោកនៅជាមេបញ្ជាការអាវុធហត្ថក្នុងខេត្តមួយនេះ៕

To Top