ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អបអរសាទរ ឧត្តមសេនីយ៍ទោ ម៉ឹង កុម្ភៈ ក្នុងឱកាស ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក និងតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់សូមចូលរួមអបអរសាទរ ជូនចំពោះ ឧត្តមសេនីយ៍ទោ ម៉ឹង កុម្ភៈ ក្នុងឱកាសដែល ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក និងតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ក្នុងឱកាសនេះដែរ យើងខ្ញុំទាំងអស់គ្នា បួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឧត្តមសេនីយ៍ឯក ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឧត្តមសេនីយ៍ឯក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top