ព័ត៌មានជាតិ

លោក គួច ចំរើន បញ្ជាមន្រ្តី ចាប់គោដើរលើផ្លូវពាសវាលពាសកាល

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទ ចាប់គោរបស់អ្នកស្រុកជាច្រើនក្បាល ដែលដើរពេញដងផ្លូវ ជាហេតុអាចនាំឲ្យមានគ្រោះថ្នាក់ ដាក់លើរថយន្ត កាលពីរាត្រីថ្ងៃ៣ ឧសភា ដើម្បីស្វែងរកមុខម្ចាស់ ដែលប្រាប់ហើយមិនព្រមស្តាប់។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក គួច ចំរើនបានលើកឡើងថា «ប្រាប់ហើយមិនស្ដាប់ ចាប់គោចងដាក់ឡានទាំងយប់យកទៅទុកម្ដងមើល ។ គ្រោះថ្នាក់គឺអាយុជីវិតមនុស្ស ហេតុអ្វីនៅតែលែងឲ្យដើរតាមថ្នល់ទៀត ? ក្ដៅបន្តិចហើយ ចង់ឃើញមុខម្ចាស់គោម្ដង»៕

To Top