ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង នៅភូមិអ្នកតាទ្វា​ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី រងការខូចខាត ដោយខ្យល់កន្ត្រាក់​

បាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងភូមិអ្នកតាទ្វា ស្ថិតក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានរងការប៉ះពាល់ ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ ដែលមានផ្ទះខ្លះដួលរលំ និងខ្លះទៀតប៉ើងដំបូល ។

ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសនោះទេ ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ឈ្មោះ លុច ផានិត ដែលផ្ទះរបស់ខ្លួនកំពុងសាងសង់ បានដួលរលំ ដោយសារគ្រោះធម្មជាតិនេះ ៕

To Top