ព័ត៌មានជាតិ

គណបក្សឯកភាពជាតិខ្មែរ សោកស្តាយ កំហុសផ្នែកច្បាប់ របស់គណបក្សភ្លើងទៀន មិនអាចចូលរួម បោះឆ្នោតបាន

ភ្នំពេញ ៖ គណបក្សឯកភាពជាតិខ្មែរ បានសម្តែងការសោកស្តាយ ចំពោះគណបក្សភ្លើងទៀន ដែលបានធ្វើកំហុសផ្នែកច្បាប់ ដែលជាហេតុ ធ្វើឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោ តសម្រេចបដិសេធចោល ក្នុងការចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខ ជនឈរឈ្មោះ សម្រាប់ការចូលរួមបោះឆ្នោត អាណត្តិទី៧នៃរដ្ឋសភា ។

លោក អ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ៖ «ទាក់ទងអវត្តមាន គណបក្សភ្លើងទៀន ពួកយើងខ្ញុំមានការសោកស្តាយ ដោយសារការទ្វេរប្រហែសការ ខ្វះចន្លោះ របស់គណបក្សភ្លើងទៀន ដែលធ្វើឲ្យ មានកំ ហុសផ្លូវច្បាប់ រហូតដល់គណៈកម្មាធិការជាតិ សម្រេចលុបចោ លការស្នើសុំចុះបញ្ជី និង ចុះបេក្ខ ជនឈរបោះឆ្នោតជ្រើសរើង អ្នកតំណាងរាស្ត្រ អាណត្តិទី៧ នៃរដ្ឋសភានេះ» ។ លោកបន្តថា គណបក្សភ្លើងទៀន បានធ្វើការខ្វះការទាក់ទងជាមួយ គ.ជ.ប ពិសេសនោះ បានធ្វើឲ្យបាត់ឯកសារដើម នៃសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ។ លោកគូសបញ្ជាក់ថា៖«យើងខ្ញុំមានការសោកសា្តយ ពិសេសនោះកំហុសថ្នាក់ ដឹកនាំ គណបក្ស ភ្លើងទៀនតែម្តង» ។
ជាមួយគ្នា នោះដែរ លោកក៏បានឲ្យដឹងថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ស្វែងរកសម្លេងឆ្នោត នៅពេលខាងមុខនេះ គណបក្ស របស់លោក បានត្រៀមខ្លួនរួចជាសម្រេច ក្នុងការឃោសនាបោះឆ្នោត នៅតាមបណ្តាឃុំ សង្កាត់ ស្រុក ខេត្តចំនួន៧ ដែលខ្លួនបានដាក់បេក្ខជ នឈរឈ្មោះបោះឆ្នោត ។ បើតាមប្រធាន គណបក្សដដែល បានលើកឡើងថា យោងតាមទម្រង់ បែបបទ១០០៨ ស្តីពីការដាក់ពាក្យ សុំចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជន ឈរ ឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។ ដើម្បីទទួលបានសិទ្ធ ស្របច្បាប់ គ្រប់ គណបក្សនយោបាយនីមួយៗ ត្រូវបំពេញតាមលក្ខណ្ឌទាំង១០ ដែលគណៈក ម្មកា រជាតិរៀបចំការបោះឆ្នោតតម្រូវ។ ប៉ុន្តែ គណបក្សភ្លើងទៀន មិនបានបំពេញ តាមលក្ខ័ណ្ឌ របស់គណៈកម្មការជាតិ រៀបចំការបោះឆ្នោតនោះឡើយ ។
គណបក្សឯកភាពជាតិខ្មែរ សូមប្រកាសគាំទ្រទាំងស្រុង នូវសេចក្ដីសម្រេច របស់គណៈកម្មការជាតិ រៀបចំការបោះឆ្នោត ដែលបដិសេធចោល នូវការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ។ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា គ្រប់គណបក្សនយោបាយទាំងអស់ មិនថា បក្សតូច ឬ បក្សធំត្រូវគោរពតាម គោលការច្បាប់របស់គណៈកម្ម ការជាតិរៀប ចំការបោះ ឆ្នោត ។ ប៉ុន្តែផ្ទុយមកវិញ គណបក្សភ្លើងទៀន មិនគោរពតាមតម្រូវការ របស់គណៈក ម្មការរៀប ចំការបោះឆ្នោត ហើយថែមទាំងចេញលិខិតប្រមូលផ្តុំសកម្មជន និង ថ្នាក់ដឹកនាំគណ បក្សគ្រប់ ខេត្តក្រុង ដើម្បីត្រៀមតវ៉ា និង បង្កបញ្ហាលើបញ្ហា ។

ប្រភពបញ្ជាក់ថា ៖«មូលហេតុនេះហើយ គណបក្សឯកភាពជាតិខ្មែរសូមគាំទ្រទាំងស្រុង នូវការសម្រេចចិត្ត របស់គណៈកម្មការជាតិ រៀបចំការ បោះឆ្នោត ។ និងសូមថ្កោលទោសថ្នាក់ ដឹកនាំគណបក្សភ្លើងទៀនដែលមិនគោរពច្បាប់ ហើយបានត្រៀម យកសកម្មកជន និង អ្នក គាំទ្រមកប្រឈមជាមួយផ្លូវច្បាប់ និង ប្រឈមជាមួយនឹងអាជ្ញាធរដដែលជាដដែល»។ សូមជម្រាបថាគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញា បានបដិសេធគណបក្សភ្លើងទៀន ក្នុងការ ចូលរួមបោះឆ្នោតជ្រើសរើស អ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា ដោយសារតែគណបក្សនេះមិនគោរពតាមច្បាប់ ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ បានបញ្ជាក់ករណី គណបក្សភ្លើងទៀន នេះមានថ្នាក់ដឹកនាំគណបក្ស ពិសេសអ្នកនៅ ក្រៅមានបំណង មិនចង់ឲ្យគណ បក្សនេះចូលរួមបោះឆ្នោតព្រោះខ្លាចចាញ់ឆ្នោត ។ ជាងនេះដើម្បីឲ្យបរទេសដែលគាំទ្រគណប ក្សនេះដាក់គំនាបមកលើ រដ្ឋាភិបាលកម្ពុជាតែម្តង៕

To Top