ព័ត៌មានជាតិ

ពលរដ្ឋ រិះគន់ក្រុមហ៊ុន កែលម្អផ្លូវលំ២ ខ្សែធ្វើខុសកិច្ចសន្យា នៅស្រុកកំពង់រោទ៌

ស្វាយរៀង ៖ ប្រជាពលរដ្ឋនៅភូមិតាប៉ោ និង ភូមិសំឡីខាងជើង ឃុំសំឡីបានរិះគន់ក្រុមហ៊ុនចំនួន២ ដែលទទួលការកែលម្អផ្លូវដី និងផ្លូវថ្មបំបែក មិនត្រឹមត្រូវ តាមស្តង់ដានៃកិច្ចសន្យា ពលរដ្ឋសំណូមពរ ឲ្យអាជ្ញាធរពិនិត្យនិង ឲ្យក្រុមហ៊ុនកែលម្អរ តាមកិច្ចសន្យានៃគម្រោង។

ប្រជាពលរដ្ឋសំណូមពរនេះ កើតឡើងនៅព្រឹកថ្ងៃទី៩ មិថុនា ២០២៣ នៅភូមិតាប៉ោ និងភូមិសំឡីខាងជើង ឃុំសំឡីស្រុកកំពង់រោទ៌ ។ គម្រោងទី១ ប្រជាពលរដ្ឋនៅភូមិតប៉ោ ឃុំសំឡីបានលើកឡើងថា នៅភូមិតាប៉ោ ទទួលបានគម្រោងកែរលម្អផ្លូវ ក្រាលថ្មបំបែក ១ខ្សែ ប្រវែង១,៣៧០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្រាលថ្មបំបែកកម្រាស់០,១៥ ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់១១០លានរៀល ។ ហើយបានប្រកាសបើកការដ្ឋាន នៅព្រឹកថ្ងៃទី៦មិថុនា២០២៣ ហើយបានដកគ្រឿងចក្រ នៅថ្ងៃទី០៨ មិថុនា២០២៣ ដោយការអនុវត្តកែរលម្អផ្លូវ ខុសកិច្ចសន្យា គឺការក្រាលថ្មបំបែកស្តើង កន្លែងខ្លះកម្រាស់ ០,១០ម៉ែត្រ កន្លែងខ្លះ បានតែ០,០៥ម៉ែត្រ ប៉ុណ្ណោះ តាមកិច្ចសន្យាគឺកម្រាស់០,១៥ម៉ែត្រ ។

លោកមេឃុំ សំឡី បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៩មិថុនា ថា ឃុំសំឡី ទទួលបាន គម្រោងកិច្ចសន្យា កែរលម្អ ផ្លូវលំចំនួន២ខ្សែ គម្រោងទី១ នៅភូមិតាប៉ោ កែលម្អផ្លូវ ១ខ្សែ ប្រវែង១,៣៧០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្រាលថ្មបំបែក កម្រាស់០,១៥ម៉ែត្រ ដែលមានទឹកប្រាក់១១០លានរៀល។ បានដាក់ដេញថ្លៃ កាលពីព្រឹកថ្ងៃទី១៥ ឧសភា២០២៣  មាន ក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន០៣ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន រស្មីវង់ភគ្រ័ ក្នុងទឹកប្រាក់១១០លានរៀល។

លោកមេឃុំបាន មានប្រសាសន៍ទៀតថា ក្រុមហ៊ុន បានចុះអនុវត្តគម្រោង នៅថ្ងៃទី២៨ ឧសភា ២០២៣ ហើយបានប្រជុំបើកការដ្ឋាន នៅព្រឹកថ្ងៃទី៦ មិថុនា ២០២៣ ដោយមានការអញ្ជើញ ជាអធិបតី ពីសំណាក់លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌ ។ ហើយហើយក្រោយពីបើកការដ្ឋាន បាន០៣ថ្ងៃគឺ នៅថ្ងៃទី០៨ មិថុនា ២០២៣ ក្រុមហ៊ុនបានដកគ្រឿង ចក្រ ចេញ ទើបមានប្រតិកម្មពីប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរឃុំ នៃតំណាង គណកម្មការម្ចាស់គម្រោង បានចុះទៅពិនិត្យមើលផ្លូវក្រាលថ្ម បំបែក ឃើញថា ការក្រាលថ្មបំបែករបស់ក្រុមហ៊ុនគឺ ស្តើងមែន លោកមេឃុំក៏បានហៅ ក្រុមហ៊ុនទទួលការមកសាកសួរ ក្រុមហ៊ុន ប្រាប់ថា ក្រុមហ៊ុនទើបតែអនុវត្ត បាន៥០ភាគរយ មិនទាន់រួចរាល់នៅឡើយទេ ក៏ប៉ុន្តែ ក្រុមហ៊ុនដកគ្រឿងចក្រ ទៅធ្វើកន្លែងផ្សេង សិន ដល់សប្តាហ៌ក្រោយទើបយកថ្ម មកចាក់បន្ថែមកន្លែងណា ដែលស្តើងមិនទាន់គ្រប់តាមកិច្ចសន្យា ។

លោកមេឃុំបន្តទៀតថា នៅ ពេលណា ក្រុមហ៊ុនរស្មីវង់ភគ្រ័យកថ្មនិងគ្រឿងចក្រមកធ្វើបន្ត រួចដាក់សំណើរបញ្ចប់គម្រោង ក្រុមការងារនៃគណកម្មការបច្ចេកទេស លទ្ធកម្មឃុំ ស្រុកនិងខេត្តចុះពិនិត្យឃើញថា ត្រូវតាមគម្រោងកិច្ចសន្យា ទើបទទួលនិងបើកប្រាក់ជូនក្រុមហ៊ុន។ ចំពោះគម្រោងទី២ នៅភូមិសំឡីខាងជើង គឺ ៖ជាគម្រោងកិច្ចសន្យា កែលម្អ ផ្លូវដី០១ខ្សែ ប្រវែង២,៩២០ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្ពស់០,៤០ម៉ែត្រ ដែលមានទឹកប្រាក់១៦៧លានរៀល ក្រុមហ៊ុនដេញថ្លៃបានទៅក្រុមហ៊ុនគង់ សុភី ។

លោកមេឃុំ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋ លើកឡើង ក្រុមហ៊ុនយកដីស្អុយ ទៅចាក់ធ្វើផ្លូវនោះ លោកនិងក្រុមការងារតំណាង ម្ចាស់គម្រោង របស់ឃុំ បានចុះទៅពិនិត្យមើលហើយ គឺមុនដំបូងក្រុមហ៊ុនបានយកដីល្អ គឺជីរណ្តៅដី ដីឥដ្ឋ ចាក់បានប្រមាណជាង១គីឡូម៉ែត្រ ក៏ មានភ្លៀង ធ្លាក់ធ្វើឲ្យ រថយន្តដឹកដីចូល ទៅដឹកដី នៅកន្លែងរណ្តៅដី លែងបានទើប ក្រុមហ៊ុនសុំប្តូទីតាំង ទៅយកដីនៅឯបឹងមកជំនួស ដោយអជ្ញាធរមិនអាច រារាំងការងារក្រុមហ៊ុន ម្យ៉ាងខ្លាចភ្លៀង នាំឲ្យរាំងស្ទះក្រុមហ៊ុនក៏យល់ព្រម ឲ្យទៅយកដី បឹងក្នុងអាងទំនប់ដូនទយ មកដាក់ធ្វើផ្លូវ ។ ហើយពេលមានប្រជាពលរដ្ឋប្រតិកម្ម លោកបានចុះ ទៅពិនិត្យមើលដីដែលក្រុមហ៊ុនគង់ សុភី យកមកចាក់ធ្វើផ្លូវនោះគឺ ជាប្រភេទល្បាយខ្សាច់ និងមានលាយដីខ្មៅ ២៥ ភាគរយ ហើយក្រុមហ៊ុនបានចាក់ដីបឹងនេះ ប្រវែប្រមាណជា៣០០ម៉ែត្រប៉ុណ្ណោះ ដីមិនសូវល្អ ទើបលោកសុំឲ្យក្រុមហ៊ុន ផ្អាកយកដីបឹង ប្តូររកអាចម៍ដីល្អមកធ្វើផ្លូវបន្ត ក្រុមហ៊ុនក៏បានយល់ព្រម។

លោកមេឃុំបន្តទៀតថា ឃុំមានលោកមេភូមិជាតំណាង ឲ្យម្ចាស់គម្រោងនៅមើលគ្រប់ដំណើការ បើក្រុមហ៊ុនទទួលការ អនុវត្តមិនត្រូវតាមស្តង់ដា បច្ចេកទេសនៃកិច្ចសន្យា ឃុំមិនទទួលយកនិងមិនបើកប្រាក់ជូនក្រុមហ៊ុនទេ ។

ទាក់ទិនករណីនេះដែរលោកគង់ សុភី ប្រធានក្រុមហ៊ុនគង់ សុភី បាន មានប្រសាសន៍តាមទូរសព្ទ័ ប្រាប់អ្នកសារព័ត៌មានយើងថា ដោយមានភ្លៀងប៉ុន្មានថ្ងៃ ធ្វើឲ្យ រថយន្តដឹកដី មិនអាចចូល ទៅដឹកអាចន៌ដីនៅរណ្តៅដីបាន លោកបានប្តូរទៅជីកយកអាចម៌ដីនៅឯបឹង វិញ ហើយដីនោះមានរបាយខ្សាច់ និងដីឥដ្ឋពណ៌ខ្មៅ មិនមែនជាដីស្អុយទេ អ្នកបច្ចេកទេស គេយកចូលឡាបូរ ទឹបដឹង គឺជាប្រភេទដីល្អ ពេលដីឥដ្ឋខ្មៅនេះរឹងគឺរឹងដូចថ្ម ហើយក្រុមហ៊ុនលោក គឺទទួលការ អនុវត្តគម្រោង កែលម្អរផ្លូវតាមកិច្ចសន្យា ហើយពេលបញ្ចប់គម្រោង ប្រគល់ឲ្យក្រុមការងារគណកម្មការ បច្ចេកទេស ពិនិត្យរួចឃើញថា ត្រូវតាមកិច្ចសន្យាទើបប្រគល់ផ្លូវជូន ហើយបើកឲ្យរថយន្តធ្វើចរាចរណ៍ រយៈពេលថែទាំ៦ខែ បើស្រុតខូចនោះក្រុមហ៊ុនជួសជុលឲ្យវិញ។ 

ចំណែកក្រុមហ៊ុនរស្មីវង់ភ័ក្រ មិនអាចរកការបំភ្លឺបានទេ រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី៩ខែមិថុនា២០២៣នេះ៕

To Top