ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា ក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញ លើស២០០លានដុល្លារ ក្នុងមួយឆ្នាំ នៅកម្ពុជា

" "

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ក្រុមហ៊ុនFacebook នឹងទទួល បានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជាឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយតាមរយៈការបង់ពន្ធដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ។

ការបង្ហាញក្ដីសង្ឃឹមនេះ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យអនុញ្ញាតឱ្យក្រុមហ៊ុន Meta បន្តការងារនៅកម្ពុជា ខណៈ Facebook ផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន មិនត្រូវបានរងពិន័យ។

" "

ជាមួយនឹងការប្រកាសប្រើប្រាស់ បណ្ដាញសង្គម Facebook ឡើងវិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួល បានប្រាក់ចំណេញលើស២០០លានដុល្លារ ក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)»។

" "

ជាមួយគ្នានេះ សម្ដេចក៏សង្ឃឹមថា ក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៍ មិនងងឹតងងុល ដូចក្រុមមនុស្សខូចដែលជាមនុស្ស មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ៕

To Top