ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដឹកនាំនាយទាហាន វាយជួងសាទរប្រាសាទកោះកេរ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ នៅព្រឹកថ្ងៃ២០ កញ្ញា បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ជួបជុំគ្នាវាយជួង ទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ជូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top