ព័ត៌មានជាតិ

ឪពុកប្ដឹងប៉ូលិស ឱ្យជួយស្វែងរកកូនស្រី ដែលបាត់ខ្លួន ពេលទៅរៀនគួរចិន

ភ្នំពេញ៖ ឪពុកយុវតីជាសិស្សសាលារូបស្រស់ម្នាក់ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីស្វែងរកកូនស្រីឈ្មោះ សូ ដានី ដែលបាត់ខ្លួនពេលទៅរៀនគួរចិន នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥:៣០នាទី ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមហ្វេសប៊ុកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ កញ្ញា បានឲ្យដឹងថា បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញយុវតីឈ្មោះ សូ ដានី ដូចក្នុងរូប សូមទំនាក់ទំនងក្រុមគ្រួសារគាត់តាមលេខទូរស័ព្ទ 096 389 0368 ឬលេខទូរស័ព្ទលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី២ 088 511 6611 ៕

To Top