ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ករណីសិស្សខ្លះបង្កបញ្ហា ហើយឪពុក-ម្តាយមិនដឹងច្បាស់ ឡើងហ្វេសប៊ុកជេរគ្រូ

ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្រៀននៅទូទាំងប្រទេស ក្នុងទិវាគ្រូបង្រៀន ៥ តុលា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឡើងពីករណីដែលសិស្សមួយចំនួនបង្កបញ្ហាអុកឡុកនៅក្នុងថ្នាក់ ហើយត្រូវគ្រូប្រដៅអប់រំណែនាំ ប៉ុន្តែត្រូវបានឪពុក-ម្តាយសិស្សទាំងនោះមិនដឹងរឿងច្បាស់លាស់ផង បែរជានាំគ្នាបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ជេរប្រមាថគ្រូបង្រៀនទៅវិញ ។

សម្តេចថា “រឿងខ្លះអត់ដឹងរឿងពិតផង ឪពុក-ម្តាយឡើងហ្វេសប៊ុកជេរគ្រូ ដែលពេលខ្លះសិស្សក្រអុកផងដែរ” ។

សម្តេចបន្តថា ដល់ពេលឃើញបែបនេះ គ្រូបង្រៀនគាត់នៅស្ងៀមស្ងាត់ ខ្ចិលបកស្រាយ។

ជាមួយគ្នានេះដែរ សម្តេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីរឿងសម្តេចផ្ទាល់ខ្លួនថា បើពេលនៅក្មេងសម្តេចយករឿងគ្រូវាយមកប្រាប់សម្តេចតេជោ ហ៊ុន សែន ជាឪពុកនោះ គឺសម្តេចនឹងវាយវិញ ព្រោះសម្តេចតេជោជឿជាក់ថា គ្មានគ្រូបង្រៀនណាចង់ឲ្យសិស្សរបស់គាត់អាក្រក់នោះទេ ៕

To Top