ព័ត៌មានជាតិ

ខេត្តក្វាំងស៊ី៖ ការកែលម្អការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការលើកតម្កើងយ៉ាងខ្លាំង នូវសមត្ថភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែន

នៅថ្ងៃទី១៦ខែកញ្ញា កប៉ាល់”Jinhongda១៦”នៃប្រទេសសៀរ៉ាឡេអូនដែលផ្ទុកជីគីមីចំនួន៤២០០តោនបានបើកចេញពីចំណតលេខមួយ នៃតំបន់កំពង់ផែ Yushu នៃកំពង់ផែFangchenggangហើយឆ្ពោះទៅកាន់កំពង់ផែតារាសាគរអន្តរជាតិ របស់កម្ពុជា ដោយសម្គាល់ថា ផ្លូវនាវាចរណ៏ត្រង់ពីកំពង់ផែFangchenggangទៅដល់កំពង់ផែតារាសាគរអន្តរជាតិរបស់កម្ពុជាចាប់ដំណើរការជាលើកដំបូង។

កំពង់ផែតារាសាគរអន្តរជាតិរបស់កម្ពុជាធ្វើជាស្តង់ដារដ៏សំខាន់មួយសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”នៅកម្ពុជា។ ការធ្វើនាវាចរផ្ទាល់រវាងកំពង់ផែទាំងពីរនេះ គឺជាការអនុវត្តជាក់ស្តែងដែលឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”របស់ប្រទេសយើង។ វាក៏ជំរុញការពន្លឿនការសាងសង់ច្រករបៀងដីគោកនិងផ្លូវសមុទ្រថ្មី។ល។ និងជាគំរូតូចមួយដែលជំរុញពន្លឿនល្បឿននិងលើកកម្ពស់ការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងក្វាំងស៊ីនិងអាស៊ាន។

ប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ក្វាំងស៊ីបានគ្រោងផែនការនិងរចនាកសាងហេដ្ឋារចនាសម្ព័នដែលឆ្ពោះទៅអាស៊ានដូចជាផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងផ្លូវអាកាស ជំរុញការកសាងប្រព័ន្ធល្បឿនលឿន ប្រព័ន្ធផ្លូវសំខាន់និងប្រព័ន្ធជាមូលដ្ឋាន។ល។ ហើយកម្រិតផ្សារភ្ជាប់គ្នារវាងតំបន់ក្វាំងស៊ីនិងបណ្តាប្រទេសអាស៊ានបន្តបង្កើនល្បឿននិងទទួលបានសមិទ្ធផលគួរអោយចាប់អារម្មណ៍។

កម្រោងផ្លូវដែកឆ្លងកាត់ព្រំដែនដំណើរការយ៉ាងលឿន។ល។ ផ្នែកពីទីក្រុងNanningទៅដល់Pingxiangនៃផ្លូវដែកខេត្តHunan-Guangxiបានដំណើរការដោយបង្កើនល្បឿន ផ្នែកពីទីក្រុងNanningទៅដល់Chongzuoត្រូវបានបញ្ចប់និងចាប់ដំណើរការ ផ្លូវដែកពីFangchenggangទៅដល់Dongxingនឹងបង្ហើយនៅចុងឆ្នាំ២០២៣ ច្រកដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែកដែលមានស្ថានីយPingxiangជាមជ្ឈមណ្ឌលត្រូវបានបង្ហើយដោយលឿន។

បណ្តាញដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវថ្នល់ បានសម្របសម្រួសជាបន្តបន្ទាប់ ច្រកផ្លូវល្បឿនលឿនដែលមានDongxing Youyiguan ShuikouនិងចំណតLongbangជាមជ្ឈមណ្ឌលបានបញ្ចប់ទាំងស្រុង។
ការសាងសង់កំពង់ផែច្រកទ្វារអន្តរជាតិឈូងសមុទ្រBeibuត្រូវបានពន្លឿន ហើយគម្រោងសំខាន់ៗមួយចំនួនត្រូវបានបញ្ចប់ រួមមានផ្លូវនាវាចរណ៍ថ្នាក់២សែនតោននៅកំពង់ផែQinzhou ស្ថានីយប្រេង៣សែនតោននៅកំពង់ផែQinzhou។ល។

និងកំពុងផែកុងតឺន័រស្វ័យប្រវត្តិដែលដឹកជញ្ជូនរួមបញ្ចូលគ្នាផ្លូវរថភ្លើងនិងផ្លូវទឹកដំបូងក្នុងប្រទេសយើងគម្រោងតភ្ជាប់ទន្លេ-សមុទ្រ-ព្រែកជីកPingluបានឈានចូលដល់ដំណាក់កាលសាងសង់ពេញលេញ។ កំពង់ផែឈូងសមុទ្រBeibu តំបន់Guangxiបានបើកផ្លូវនាវាចរណ៍ចំនួន៣៦ខ្សែរដើម្បីធ្វើដំណើរទៅកាន់ប្រទេសអាស៊ាន ដោយសម្រេចបាននូវការគ្របដណ្តប់ពេញលេញនៃកំពង់ផែសំខាន់ៗរបស់អាស៊ាន។

ការសាងសង់បណ្តាញដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយប្រសិទ្ធភាព។ល។ និងងាយស្រួលត្រូវបានពន្លឿន ផ្លូវដឹកទំនិញអន្តរជាតិ នៃអាកាសយានដ្ឋានក្វាងស៊ីណាននីង បានគ្របដណ្តប់ប្រទេសអាស៊ានទាំងអស់ជាមូលដ្ឋាន ហើយផ្លូវអាកាសដឹកទំនិញទៅអាស៊ានមានចំនួនជាងពាក់កណ្តាលនៃផ្លូវអាកាសសរុប។ នៅឆ្នាំ២០២២ ចំនួនការដឹកជញ្ជូនទំនិញអន្តរជាតិបានកើនឡើងដល់៧ម៉ឺន៣ពាន់តោន ហើយអត្រាកំណើនជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមអាកាសយានដ្ឋានចិន៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top