ពោធិ៍សាត់ ៖ អភិបាលនៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ក្រុមប្រឹក្សាស្រុក/ឃុំ ទូទាំងស្រុកបាកាន និងបានក្រើនរំលឹក ដល់ក្រុមប្រឹក្សាស្រុក/ឃុំ បំពេញតួនាទី ភារកិច្ចឲ្យមានតម្លាភាព ជូនប្រជាពលរដ្ឋ។

លោកខូយ រីដា បានមានប្រសាសន៍ ក្រុមប្រឹក្សាស្រុក ឃុំ ទាំងអស់ទូទាំងស្រុកបាកាន ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រទេសជាតិ និង ប្រជាពលរដ្ឋអោយបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់ បម្រើសេវាសាធារណះ ជូនប្រជាពលរដ្ឋ អោយបានលឿន រហ័ស និង តម្លាភាពប្រកបដោយការទទួលខុស ត្រូវ ខ្ពស់ ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៍បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះលោក/លោកស្រី ជាក្រុមប្រឹក្សាទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ច បម្រើដល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរកន្លងមក និង ពេលបច្ចុប្បន្ន ។
លោកអភិបាលខេត្ត ក៍បានផ្តាំផ្ញើ ទៅដល់ក្រុមប្រឹក្សាទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ និង ចលនាសំអាតបរិស្ថាន អោយបានស្អាត ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញ និងគៀងគរ រកប្រភពចំណូល ពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកមកចូល រួមអភិវឌ្ឈន៍មូលដ្ឋានអោយ
កាន់តែរីកចម្រើនថែមទៀត ៕ ដោយសហការី
