ព័ត៌មានជាតិ

ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៧” រៀបចំ ពិធីបើក នៅ ខេត្តសៀមរាប ប្រទេសកម្ពុជា

សៀមរាប៖ ថ្ងៃទី ១៧ ខែវិច្ឆិកា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើក ទី ៧ ” ដែល សហការ រៀបចំ ដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា និង ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បាន រៀបចំពិធីបើកដំណើរការ ជា ផ្លូវ ការ នៅ ខេត្តសៀមរាប ប្រទេសកម្ពុជា ។ ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន លោកជំទាវ យូ សុភា អភិបាលរង ខេត្តសៀមរាប និង លោក Liu Zhijie ប្រធានការិយាល័យ កុងស៊ុលចិនប្រចាំ ខេត្តសៀមរាប នៃ ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា បាន អញ្ជើញ ចូលរួមក្នុង ពិធី បើក នេះ ។

នៅ ក្នុង ពិធីបើក ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃ អគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន បាន ថ្លែងថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើក ទី ៧ ” មិនគ្រាន់តែ ធ្វើ ឱ្យ ជីវភាពរស់នៅរបស់ ប្រជាជន ក្នុង តំបន់ មានភាពសម្បូរបែប ប៉ុណ្ណោះទេ ក៏ បង្ហាញពី ប្រវត្តិសាស្ត្រ វប្បធម៌ មនុស្សជាតនិង អភិវឌ្ឍន៍ទំនើប រវាង ប្រទេស ចិន និង កម្ពុជា ផងដែរ ហើយ បច្ចុប្បន្ន បាន ក្លាយ ទៅជា ម៉ាកសំខាន់ សម្រាប់ ការ ផ្លាស់ប្តូរ វប្បធម៌មនុស្សជាតិ និង ជំរុញ យ៉ាង វិជ្ជមាន នូវ ការ ផ្លាស់ប្តូរ វប្បធម៌ និង តភ្ជាប់ចិត្តគ្នា រវាង ប្រទេស ទាំង ២។កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋ ចិន និង សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើ ញចូលរួម វេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើក ទី ៣ បានចេញសេចក្ដីប្រកាសរួមថា “ឆ្នាំ២០២៤ ជា ឆ្នាំផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាង ចិននិងកម្ពុជា ” ។ ក្នុង នាម ជា ស្ពាន ដ៏ សំខាន់ សម្រាប់ ការផ្លាស់ប្តូរ ប្រជាជន និង ប្រជាជន រវាង ប្រទេស ចិននិង កម្ពុជា ខ្ញុំ ជឿជាក់ថា កិច្ចសហប្រតិបត្តិការ ផ្នែក ប្រព័ន្ធ ផ្សព្វផ្សាយ នៃ ប្រទេស ទាំងពីរ នឹង ត្រូវបាន ជំរុញ និង ពង្រឹង បន្ថែមទៀត ។ សង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែង រួមគ្នា ពួកយើង អាចជំរុញ ការពង្រឹង កិច្ចសហប្រតិបត្តិការ រវាង ប្រព័ន្ធផ្សព្វផ្សាយ របស់ ប្រទេស ទាំង ពីរ លើ វិស័យ ការផ្លាស់ប្តូរព័ត៌មាន ការផ្លាស់ប្តូរធនធានមនុស្ស នវានុវត្តន៍បច្ចេកទេស ជា ដើម ដើម្បី ជួយ ការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ នៃប្រព័ន្ធ ផ្សព្វផ្សាយ ប្រទេសទាំងពីរ ព្រមទាំង បន្ថែមកម្លាំង ចលករ ថ្មី ក្នុង ការ ជំរុញ ទំនាក់ទំនង ចិន – កម្ពុជា ឱ្យ កាន់ តែ ប្រសើរ ឡើង។

ជា ការ ឆ្លើយតប លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប បាន លើក ឡើង ក្នុង សុន្ទរកថា ថា ក្នុងនាមក្រុមប្រឹក្សាខេត្តនិង គណៈអភិបាលខេត្ត ខ្ញុំមានសេចក្តី សោមនស្ស រីករាយ ដោយបានចូលរួមក្នុងពិធីសម្ពោធ“ ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើក ទី ៧”ឆ្នាំ២០២៣ ដ៏មហោឡរិកនាពេលនេះ ដើម្បីអបអរសាទរខួបលើក៦៥ នៃ ការបង្កើត ទំនាក់ ទំនង ការទូត រវាង កម្ពុជា-ចិន ហើយក៏ជា ឆ្នាំមិត្តភាពកម្ពុជា-ចិនផង ដែរ។ ព្រឹតិ្តការណ៍ “ដំណើរ ភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើក ទី៧” ឆ្នាំ២០២៣ ដ៏មានអត្ថន័យ នៅលើទឹកដីអង្គរ-ខេត្តសៀមរាប នៃ ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។ តាមរយៈនៃព្រឹត្តិការណ៍សម្ភោធ ភាពយន្តចល័តនេះដែរ ខ្ញុំមានទស្សនសុទិដ្ឋិយមថា នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជាស្គាល់ចិនបានកាន់តែច្រើន និងមានទំនាក់ទំនងជាមួយគ្នាបានកាន់តែល្អប្រសើរថែមទៀត ព្រោះថាភាពយន្តសិល្បៈសម្រាប់ផ្សារភ្ជាប់វប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចិត្ត និងគំនិតរបស់មនុស្ស។

លោក ស៊ុន រតនា និង លោក ហេង ពិសិដ្ឋ តំណាងអ្នកបញ្ចាំងភាពយន្តមកពីក្រុមចាក់បញ្ចាំងភាពយន្ត និង កញ្ញា យឿន សាវារីយ៍តំណាងប្រិយមិត្តអ្នកស្តាប់នៃវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចែករំលែករឿងរ៉ាវអំពីការរួមគ្នាចាក់បញ្ចាំងភាពយន្ត និង ការរៀនសូត្រភាសាចិនតាមវិទ្យុមិត្តភាពកម្ពុជាចិន ហើយបានច្រៀងបទចម្រៀងភាសាចិន ចំណងជើងថា “ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ” ដែលពួកគេទាំងបីនាក់ស្រឡាញ់ចូលចិត្តនៅក្នុងកម្មវិធីផងដែរ។

ការច្រៀងបទចម្រៀងដែលតភ្ជាប់ដួងចិត្តនឹងចិត្ត បានធ្វើឱ្យទស្សនិកជនសប្បាយរីករាយ ហើយក៏បានចូលរួមច្រៀងជាមួយគ្នា ធ្វើឱ្យបរិយាកាសកម្មវិធីពោរពេញដោយភាពសប្បាយរីករាយនិងរំជួលចិត្ត។ បទចម្រៀង“ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ” ជាបទចម្រៀងភាសាចិនដ៏ល្បីឈ្មោះ មិនថាច្រៀងដោយប្រើភាសាណា ឬច្រៀងដោយជនជាតិណាក៏ដោយ សុទ្ធតែអាចធ្វើឱ្យអ្នកស្ដាប់រំជួលចិត្ត អាចបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ ហើយថែមទាំងបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសចិន និងកម្ពុជាថែមទៀត។បន្ទាប់ពីព្រឹត្តិការណ៍ ពិធី សម្ពោធ រួចហើយ ទស្សនិកជនបានរួមគ្នាទស្សនាភាពយន្ត «ឆ្លងកាត់ទន្លេយ៉ាលូ»ដែល ផលិតដោយ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ។

ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើម” ជា រៀងរាល់ ឆ្នាំ បាន រៀបចំ ដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា និង ក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ចាប់ ពី ដំណើរការដំបូង នៅ ឆ្នាំ ២០១៦មក ក្រុមការងារចាក់បញ្ចាំងភាពយន្ត បានចូលជ្រៅទៅគ្រប់ ភូមិស្រុក ក្រុង ខេត្ត នៅ ប្រទេសកម្ពុជា ហើយ បាន បញ្ចាំង ភាពយន្តជាង១០០លើក សម្រាប់ ប្រជាជនកម្ពុជា ជាង ១សែន នាក់បាន ទស្សនា ដោយ ឥតគិតថ្លៃ ។ គោលបំណង នៃ ព្រឹត្តិការណ៍ នេះ គឺ ជំរុញ កិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរ ផ្នែក វប្បធម៌ រវាង ប្រទេស ចិន និងកម្ពុជា ធ្វើ ឱ្យ ប្រជាជន កម្ពុជ មាន ឱកាសរីករាយ ទស្សនា ភាពយន្តដ៏ឆ្នើមរបស់ ប្រទេស ចិន ៕

To Top