ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋ មកពីបណ្ដាភូមិនានា ក្នុងឃុំរវៀង ស្រុកសំរោង បានចូលរួមទស្សនានិងលេប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល ក្នុងបរិយាកាស យ៉ាងសប្បាយរីករាយ។




គួសបញ្ជាក់ថា ការលេងប្រណាំងទូកស្មាច់ ក្នុងភូមិព្រៃស្នួលនេះ គឺជាឆ្នាំទី៣ហើយ ដោយមានការឧបត្ថម ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល។



ក្រៅពីនេះ ក៏មានចូលរួមឧបត្ថមពីសំណាក់សប្បុរសជន ជាច្រើនទៀតផងដែរ ដែលក្នុងនោះរួមមាន៖
១/ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់និងមីជាតិ
២/ ហាងលក់សម្លៀកបំពាក់ M&M អាវយឺតចំនួន៣០០ និងមួកចំនួន២៥០
៣/ លោកបណ្ឌិត ហៀង ឬទ្ធី ថវិកាចំនួន១ ០០០ ០០០រៀល
៤/លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល ៥០ ០០០០រៀល
៥/ លោក សយ សុភា និងភរិយា ៤០០ ០០០រៀល
៦/លោក សយ វិចិត្រ និងភរិយា ៤០០ ០០០រៀល
៧/ ក្រុមគ្រួសារលោក សឿន ប៉ូង បានឧបត្ថម្ភជាអាវយឺតចំនួន២០០ មួក២០០ ទឹកបរិសុទ្ធនិងភេសជ្ជៈសររុប១៤០កេះ ព្រមទាំងថវិកាចំនួន៤០០ ០០០រៀល។
៨/ស៊ុំ ប៊ុនលី និងអ្នកស្រី ម៉ៅ ម៉ារ៉ាន់ ឧបត្ថម្ភការប្រគុំតន្រ្តីសម័យ (១រាត្រី)


សូមបញ្ជាក់ថា ភូមិព្រៃស្នួលបាននឹងកំពុងរៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី៣ ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ហើយនៅពេលរាត្រី ក៏មានការប្រគុំតន្រ្តី និងបាញ់កាំជ្រួចផងដែរ។



ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម៕




