ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង អបអរសាទរ និងជូនពរឯកឧត្តម នូ សាខន ក្នុងឱកាសសន្និបាតគណៈអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាលើកទី៤៤ បោះឆ្នោតជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាល

ភ្នំពេញ ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពអបអរសាទរ និងជូនពរចំពោះឯកឧត្តម នូ សាខន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ក្នុងឱកាសដែលអង្គសន្និបាតគណៈអចិន្ត្រៃរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៤អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top