ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីប៉ុនប៉ងរំលោភ មិនបានសម្រេច ​

ពោធិ៍សាត់៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការណ៍និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបន្ទាយដី ធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់នារីរ ងគ្រោះ ប្តឹងចោទប្រកាន់ប៉ុនប៉ងរំលោភ មិនបានសម្រេច ​កាលពីវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ​

យោងតាមស្ត្រីរងគ្រោះ ​បាននិយាយថា ជនសង្ស័យ​ បានលបឡើងទៅលើផ្ទះរបស់ខ្លួន ហើយយកដៃរាវទៅក្នុងមុង ​​យកដៃម្ខាងខ្ទប់មាត់ និង ដៃម្ខាងទៀតសង្កត់លើខ្លួនបម្រុងចាប់រំលោភ ខណៈខ្លួនកំពុងដេក តែត្រូវជនរងគ្រោះជាស្ត្រីនោះស្រែកឆោឡោអោយគេជួយ ធ្វើអោយជន
សង្ស័យភ័យ​លោតចុះពីលើផ្ទះស្ត្រីរងគ្រោះ តែត្រូវប្រជាពលរដ្ឋក្បែខាង ​ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច​ភ្លាមៗ ។​

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះរ៉ា សុជាតិ ភេទប្រុសអាយុ ៣២ ឆ្នាំមុខរបរកម្មករសំណង់រស់នៅ ក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះ មានឈ្មោះស ហ អាយុ ៥៥ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ កំពុងកសាងសំណុំរឿងចាត់ការទៅ តាមនិតិវិធី៕

To Top