ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍ ជិត៥០០កន្លែង ដល់យុវជនមកពី គ្រួសារក្រីក្រ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៤៨០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី១៥ ធ្នូ នេះ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បញ្ជាក់ថា​ វិទ្យាស្ថានត្រូវការយុវជនមករៀនជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត ការកែច្នៃបន្លែ និងផ្លែឈើ សេវាកុំព្យូទ័ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានដដែលបានឱ្យដឹងថា យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវមានអាយុចាប់ ១៥ឆ្នាំឡើងទៅ មានប័ណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ។ ព័ត៌មានលម្អិតសូមមកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង​និងអាជ្ញាធរឃុំ សង្កាត់ដែលនៅក្បែរអស់លោកអ្នក ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ ក្រៅពីទទួលបានការសិក្សា ដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ រហូតបញ្ចប់វគ្គបណ្តុះបណ្តាល ៕

To Top